Thứ 6, 15/12/2017, 15:12 GMT+7
កងការពារព្រំដែនខេត្ត តីនិញ បំពេញល្អការងារសន្តិសុខព្រំដែន
09:02, 18/05/2017
ទទួលបន្ទុកខាងសន្តិសុខ -នយោបាយលើភូមិសាស្រ្តដែលមាន ២០ ឃុំព្រំដែនជាប់នឹងប្រទេសកម្ពុជា ដោយមានប្រជាជនប្រមាណ ៥០.០០០ នាក់រស់នៅ ភាគច្រើនជាជនជាតិខ្មែរ ជាច្រើនឆ្នាំកន្លងទៅកងកម្លាំងការពារព្រំដែន តីនិញ បានបំពេញយ៉ាងឆ្នើមនូវភារកិច្ចដែលបានប្រគល់អោយ រួមចំណែកក្នុងការធានាសន្តិសុខព្រំដែននិងការពារបូរណភាពអធិបតេយ្យនៃប្រទេសជាតិ។
ទន្ទឹមនឹងការបំពេញល្អនូវការងារហ្វឹកហ្វឺនត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ ការពារប្រឆាំងនឹងបណ្តា ប្រភេទឧក្រិដ្ឋកម្មជួញដូរមនុស្សរត់ពន្ធទំនិញ គ្រឿងញៀនជាដើមកម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត តីនិញ ថែមទាំងចាត់តាំងផ្សព្វផ្សាយអំពីគោលការណ៍ មាគ៌ា របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជាច្រើនពេលជូន ប្រជាជនរាប់ពាន់លើកនាក់នៅលើភូមិសាស្រ្តរួមគ្នាពូនជ្រំនិងថែរក្សា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាមួយអាជ្ញាធរនិងប្រជាជននៃប្រទេសជាមិត្ត រៃអង្គាសរាប់រយលានដុងដើម្បីជួសជុលធ្វើអោយល្អប្រសើរជាងមុននូវផ្លូវគមនាគមន៍ជនបទ កសាងផ្ទះឧបការគុណ អាគារវប្បធម៌ ប្រព័ន្ធទឹកប្រើប្រាស់ជូនបងប្អូនជនជាតិ ចាត់តាំងពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ ជូនអ្នកក្រីក្ររាប់ពាន់ លើកនាក់។ល។
 
កងទ័ពការពារព្រំដែនខេត្ត តីនិញត្រូវបានហ្វឹកហ្វឺនត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ

ក្រោយរាល់ពេលយាមល្បាត កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន វ៉ាមត្រាងទ្រៅ រួមគ្នាបែរមករំលឹកឡើងវិញនូវប្រពៃណីរបស់ប៉ុស្តិ៍

ដាំបន្លែស្រស់ ដើម្បីកែលម្អពេលបាយដល់កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន ភឿកតឹន ស្រុក ចូវថាញ់

ការយាមល្បាត ការពារអធិបតេយ្យព្រំដែន
 
កងទ័ពការពារព្រំដែនខេត្ត តីនិញ ពិភាក្សាពីផែនការយាមល្បាត ការពារព្រំដែន
ចាត់តាំងពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនអ្នកក្រីក្ររាប់ពាន់លើកនាក់
ក្មួយ ត្រឹនធីង៉ុកញ៉ា សិស្សថ្នាក់ទី ២ សាលាបឋមសិក្សាឃុំព្រំដែន ស្រុក ចូវថាញ់ ជាសិស្សម្នាក់ក្នុងចំណោមសិស្ស ៣ នាក់ដែលបានប៉ុស្តិ៍ការពារព្រំដែន វ៉ាមត្រាងទ្រៅ ទទួលជួយឧបត្ថម្ភការរៀនសូត្ររបស់ប្អូនដល់ចប់ថ្នាក់ទី ១២ តាមកម្មវិធី"លើកទ្រជំហានប្អូនទៅសាលា"

ជាពិសេស គាំទ្រកម្មវិធី "លើកទ្រជំហានប្អូនទៅសាលា" ដែលបំផុសឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន កងកម្លាំងការពារព្រំដែនខេត្ត តីនិញ បានទទួលឧបត្ថម្ភសិស្សសាលាដែលមានជីវភាពលំបាកលំបិន ៧៣ នាក់អោយបានរៀនចប់ថ្នាក់ទី ១២ ដោយទឹកប្រាក់ចំនួន ៥០០.០០០ដុងក្នុងមួយខែសំរាប់ប្អូនម្នាក់ៗ៕

ឡេឌឹកហ្វាញ់ - ផាមថាញ់តឹន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ