Thứ 3, 16/10/2018, 14:23 GMT+7
គយគន់ភាពដ៏ស្រស់ស្អាតជាទីមនោរម្យនៃកោះ ណាមយូ
08:33, 01/08/2018
ណាមយូ គឺជាប្រជុំកោះឆ្ងាយបំផុតរបស់ស្រុក គៀនហាយ ខេត្ត គៀនយ៉ាង ស្ថិតនៅចម្ងាយពីទីក្រុង រ៉ាច់យ៉ា ប្រមាណជាង ៨០ គីឡូម៉ែត្រតាមផ្លូវសមុទ្ររួមមានកោះតូចធំទាំង ២១ ចំណុះឃុំពីរគឺ អានស៊ើន និង ណាមយូ។
ជាច្រើនឆ្នាំកន្លងមក បងប្អូនប្រជានេសាទនៅទីនេះបានធ្វើអោយផ្លាស់ប្តូរមុខមាត់នៃ ណាមយូ បានប្រែក្លាយតំបន់រហោឋានមួយអោយក្លាយជាប្រជុំកោះដ៏សម្បូរស្តុកស្តម្ភនិងស្រស់ស្អាត។
ជ្រុងមួយនៃកោះ ណាមយូ ដ៏ស្រស់ស្អាតជាមួយនឹងជីវភាពរស់នៅ
នៃភូមិនេសាទតូចៗ ដ៏ស្និទ្ធស្នាល
ស្ថាននាមនីមួយៗ នៅ ណាមយូ សុទ្ធតែប្រកបដោយសណ្ឋានដោយឡែកមួយជាមួយនឹង
ផ្ទៃសមុទ្រដ៏ខៀវស្រងាត់ បង្កើតជាបណ្តុំមួយដ៏ស្រស់ស្អាតអស្ចារ្យ

សេវាកម្មសម្រាកលំហែកាយនៅលើកោះ ណាមយូ  បាននិងកំពុងអភិវឌ្ឍជាជំហានៗ 
ដើម្បីឆ្លើយតប តាមតម្រូវការរបស់ភ្ញៀវទេសចរណ៍

កំពង់កប៉ាល់ល្បឿនលឿនជូនភ្ញៀវទេសចរទៅទស្សនានិងប្រជាជនដែលរស់នៅលើ​កោះទៅមកក្នុងថ្ងៃតាមដំណើរផ្លូវពី រ៉ាច់យ៉ា -គៀនយ៉ង ទៅដល់ ហនត្រែ -ឡាយសុើន -ណាមយូ និងត្រឡប់មកវិញ

ត្រុងដាត

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ