Thứ 3, 25/09/2018, 8:41 GMT+7
ឃុំកោះ សុងទឺតី បំពេញល្អការងារអប់រំ
09:19, 12/07/2018
ឃុំកោះ សុងទឺតី ស្ថិតនៅភាគខាងជើងនៃប្រជុំកោះ ទ្រឿងសា(ខាញ់ហ្វា) មានចម្ងាយពីដីគោកជាង ៣០០ ម៉ាយល៍។ 
ទោះបីជាលក្ខខណ្ឌបង្រៀននិងរៀននៅមានការលំបាកជាចើ្រន ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមក អត្រាសិស្សានុសិស្សសម្រេចបាននូវកម្រិតល្អបង្គួរនិងពូកែនៅឃុំកោះនេះតែងតែកើនឡើង។
ម៉ោងរៀនផាត់ពណ៌របស់គ្រូនិងសិស្សនៅលើឃុំកោះ សុងទឺតី

ដោយបានរដ្ឋយកចិត្តទុកដាក់វិនិយោគទើបសាលារៀននៅឃុំកោះ សុងទឺតី មានតុ កៅអី ក្តារខៀនថ្មីនិងទីធ្លាធំទូលាយ។ 
លោកគ្រូ ឡេស៊ន់គ្វៀត ណែនាំប្អូនៗ សិស្សានុសិស្សស្វែងយល់ពីសុវត្ថិភាពចរាចរណ៍ដោយ គរុបករណ៍ជាក់ស្ដែងនិងរស់រវើក

សិស្សានុសិស្សគឺជាកូនចៅនៃក្រុមគ្រួសារទាំងឡាយដែលកំពុងរស់នៅនិងធ្វើការងារនៅលើកោះ មានអាយុពី ៦ ដល់ ១១ ឆ្នាំ។ 
សិស្សានុសិស្សគឺជាកូនចៅបណ្តាក្រុមគ្រួសារដែលកំពុងរស់នៅនិងធ្វើការងារលើកោះ សុងទឺតី

តាមលោក ប៊ូយឌិញយឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រឿងសា នាបច្ចុប្បន្នស្រុក មានសាលារៀនចំនួន ៣ ខ្នងនៅទីរួមស្រុក ទ្រឿងសា ឃុំកោះសុងទឺតី និងឃុំកោះ ស៊ិញតូន។
សិស្សានុសិស្សនៅឃុំកោះ សុងទឺតី ត្រូវបានរៀនក្នុងថ្នាក់រៀនដ៏មាំទាំធំទូលាយស្អាតបាត

ក៏ដូចសាលារៀនទាំងឡាយនៅក្នុងស្រុកការងារអប់រំនៅឃុំកោះ សុងទឺតី ចាប់ផើ្ដមដំណើរការស្ថិរភាពនិងមានលំដាប់លំដោយជាងមុន...៕
យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ