Thứ 4, 18/07/2018, 2:29 GMT+7
ងេអាន អភិវឌ្ឍរបររុករកផលសមុទ្រ
09:50, 21/02/2018
គិតពីដើមឆ្នាំ ២០១៧ មកទល់ពេលនេះ ប្រជានេសាទនៅខេត្ត ងេអាន រុករកជលផលបានជាង ៣៨.៥៥៥ តោន កើន ១១,១៣ % បើប្រៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៦។
យ៉ាងណាមិញ ការយល់ដឹងរបស់ប្រជានេសាទនៅមានកំហិត ម្ចាស់កប៉ាល់មួយចំនួនមិនទាន់យល់អស់ពី ផលប្រយោជន៍នៃការប្រដាប់នូវប្រព័ន្ធ ទំនាក់ទំនងព័ត៌មានសម្រាប់កប៉ាល់ត្រីបានជាចំនួនទូកកប៉ាល់
មានឧបករណ៍ព័ត៌មានសម្រាប់ទំនាក់ទំនងនៅខ្វះ ជាពិសេសគឺចំនួនកប៉ាល់ត្រីដែលធ្វើសកម្មភាពនៅ ដែនសមុទ្រខាងក្នុង (ក្រោម ១០ ម៉ាយល៍)។
ខេត្ត ងេអាន ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ មាន ១០០% កប៉ាល់ធ្វើសកម្មភាព
នៅដែនលំហសមុទ្រខាងក្រៅចូលរួមក្រុមសហការរុករកជលផល

កប៉ាល់ទាំងនេះជាសំខាន់គឺទាក់ទងគ្នាដោយទូរស័ព្ទដៃបណ្ដាលអោយលំបាកដល់ការចង្អុលណែនាំរុករកនិងគ្រប់គ្រងពត៌មានក្នុងមុខរបរនេសាទត្រី ជាពិសេសគឺនៅពេលមានព្យុះនិងវិសម្ពាធត្រូពិក។
 
នៅខេត្ត ងេអាន មុខរបររុករកជលផលលើសមុទ្រជាមុខរបរចម្បងបង្អស់របស់
ប្រជាជនជាច្រើនដែលនៅតាមបណ្តាមូលដ្ឋានប្របមាត់សមុទ្រ
 
ជួសជុលកន្លែងដែលខូចធ្លុះធ្លាយនៅលើកប៉ាល់មុនពេលបន្តដំណើរចេញទៅលំហសមុទ្រ

កំពង់ផែត្រី ឡាច់កែ្វន សុ្រក គិ្វញលឺវ ទីដែលមានកប៉ាល់នេសាទតី្រតូចធំរាប់រយគ្រឿងរុករកជលផលចូលចតជារៀងរាល់ថៃ្ង
 
ដើម្បីជម្នះនូវស្ថានភាពនេះ ផ្នែកជលផលនៅ ងេអាន បានចាត់តាំងវគ្គហ្វឹកហ្វឺន ឃោសនាដល់ ១០០% ម្ចាស់មធ្យោបាយទាំងឡាយ នាយនាវិកដែលធ្វើសកម្មភាពនៅលើផ្ទៃសមុទ្រក្ដាប់និងយល់បាន នូវច្បាប់ស្តី អំពីអធិប្បតេយ្យសមុទ្រកោះផ្តល់ចំណេះដឹង បទពិសោធនិងវិធានការ បង្ការទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះ...៕
ថាញ់ទុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ