Chủ nhật, 21/10/2018, 16:8 GMT+7
ជួយឧបត្ថម្ភបងប្អូនជនរួមជាតិ តំបន់ព្រំដែន ដែនកោះរក្សាលំនឹងជីវភាពរស់នៅ
10:35, 06/10/2018
រយៈពេលកន្លងទៅនេះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩១៥ នៃបញ្ជាការដ្ឋានយោធាខេត្ត កៀនយ៉ាងដែលឈរជើងនៅលើភូមិសាស្ដ្រឃុំភូមី ស្រុក យ៉ាងថាញ់ (ខេត្ត កៀនយ៉ាង) បានដំណើរការសកម្មភាពជាច្រើនសំដៅជួយឧបត្ថម្ភលើកកម្ពស់ជីវភាពខាងសម្ភារៈ ស្មារតីជូនបងប្អូនមាមីងនៅ ៧ ឃុំចំណុះស្រុក ២ គឺ កៀនលឿង យ៉ាងថាញ់ និងទីរួមខេត្ត ហាទៀន។
ជំហានដំបូង បណ្តាកម្មាភិបាលយុទ្ធជននៃអង្គភាព សេដ្ឋកិច្ចការពារជាតិលេខ ៩១៥ ជួយឧបត្ថម្ភជាគោជាង ២០០ ក្បាលជូន ១០០ គ្រួសារនៅបណ្តាឃុំលើភូមិសាស្ត្រស្រុកយ៉ាងថាញ់ ជួយឧបត្ថម្ភ ៥.៤០០ កូនត្រី Cobia ពូជជូន ២៧ ក្រុមគ្រួសារប្រជាជននៅឃុំកោះ សឺនហាយ ស្រុក កៀនលឿង និង ឃុំកោះទៀនហាយ ទីរួមខេត្ត ហាទៀន។
ប្រគល់ជូនគោពូជអោយក្រុមគ្រួសារជនជាតិ ខ្មែរ ក្រីក្រនៅស្រុក យ៉ាងថាញ់

ក្រៅពីនោះ អង្គភាពនេះក៏បានចូលរួមធ្វើផ្លូវគមនាគមន៍ជនបទមានប្រវែង ១២ គីឡូម៉ែត្រអោយបណ្តាឃុំចំណុះស្រុក យ៉ាងថាញ់ ដែលមានតម្លៃរា ប់សិបពាន់លានដុង...។ 
សមាជិកនៃកងជួរបញ្ញវន្តវ័យកេ្មងស័្មគ្រចិត្តបង្រៀនដោយឥតគិតថៃនា្ល រដូវវិស្សមកាលអោយកូនក្មួយបងប្អូនជនរួមជាតិនៅឃុំកោះ ទៀនហាយទីរួមខេត្ត ហាទៀន

អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩១៥ ចាត់តាំងវគ្គហឹ្វកហឺ្វនបចេក្ច ទេសចិញ្ចឹមត្រីក្នុងទ្រុងបែនិងប្រគល់ជូនត្រីពូជអោយបងប្អូនមាមីងដែលរស់នៅតាមតំបន់ព្រំដែន ដែនកោះសមុទ្រ

អង្គភាពក៏បានទទួលបីបាច់ថែទាំអស់មួយជីវិតវីរមាតា វៀតណាម មួយរូបជាមួយទឹកប្រាក់ចំនួន ៥០០.០០០ ដុងក្នុងមួយខែនិងយោធិនពិការធ្ងន់មួយរូបជាមួយទឹកប្រាក់ចំនួន ៣០០.០០០ ដុងក្នុងមួយខែ។
អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩១៥ ផ្តល់ជូនសិក្ខូបករណ៍ដល់សិស្សានុសិស្សក្រីក្រ

ប្រគល់ជូនមាន់ពូជអោយក្រុមគ្រួសារក្រីក្រនៅឃុំ ភូ-មី ស្រុក យ៉ាងថាញ់

វរសេនីយ៍ឯកបម្រុង ង្វៀនយុយញ៉ឹតអនុប្រធានការិយាល័យនយោបាយ -អង្គភាពសេដ្ឋកិច្ចការពារជាតិ លេខ ៩១៥ បានអោយដឹងថា ដើម្បីអនុវត្តគម្រោង ១៧៤ នៃក្រសួងការពារជាតិស្ដីពី "បង្កើនបន្ថែមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តមក បំពេញបេសកកម្មនៅអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩១៥" ក្នុងដំណាក់កាលឆ្នាំ ២០១៦ - ២០១៨ អង្គភាពបានទទួល បញ្ញវន្ត១៨ រូបបង្កើនបន្ថែមដល់បណ្តាឃុំចំណុះតំបន់នៃគម្រោង៕
ឡេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ