Thứ 6, 22/09/2017, 2:36 GMT+7
“ដើម្បីមហាសាគរបៃតងមួយ”
18:39, 07/08/2016
ជាមួយប្រធានបទ "ដើម្បីមហាសាគរបៃតងមួយ" ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែ មិថុនា សបា្ដហ៍សមុទ្រនិងដែនកោះ វៀត ណាម ឆ្នាំ ២០១៦ បានចាត់តាំងឡើងសំដៅឃោសនាចលនាអោយប្រជាជនលើកកំពស់មនសិការការពារធនធានធម្មជាតិពង្រីកតម្លៃនៃធនធាននិងបរិស្ថានសមុទ្រកោះ សម្ដែងមោទនភាពស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋវៀតណាមម្នាក់ៗ ចំពោះអធិបតេយ្យសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ...៕
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក ក្នុងអង្គមិទ្ទិញគាំទ្រសបា្ដហ៍សមុទ្រនិងដែនកោះ វៀតណាម ឆ្នាំ ២០១៦ និងខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោកដោយប្រធានបទ “ដើម្បីភពផែនដីបៃតងមួយ” បានចាត់តាំងនៅខេត្ត ណាមឌិញ នាថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦
 
ខេត្ត ងេអាន ចាត់តាំងពិធីបើកការតាំងពិព័រណ៍និងដាក់បង្ហាញឯកសារ “ហ្វាងសា ត្រឿងសា របស់វៀតណាម - បណ្ដាភ័ស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត”
 
នៅទីក្រុង ហ្វេ បានប្រារព្ធការតាំងពិព័រណ៍ ៨០ ផ្ទាំងរូបភាពឃោសនាផ្សព្វផ្សាយនិងផលិតផលអប់រំពីបរិសា្ថន សមុទ្រកោះ
 
ខេត្ត និញធន់ ចាត់តាំងសំអាតបរិស្ថានទូទៅនៅតាមឆ្នេរសមុទ្រ ព្រលែងកូនពូជជល ផលចំនួន ២៦០ ពាន់ក្បាលទៅក្នុងសមុទ្រដើម្បីបង្កប្រភពជលផល
 
សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ យុវជននិងប្រជាជនចំនួនជាង ២០០០ នាក់នៅខេត្តក្វាងទ្រី ដំណើរការប្រមូលសំរាមនៅតាមឆ្នេរសមុទ្រនិងទីកន្លែងសាធារណៈមួយចំនួននៅម្ដុំឆ្នេរសមុទ្រមជ្ឈមណ្ឌល មីធ្វី...

ថាញ់ទុង - ថាញ់ធ្វី - កុងធឺ - ទឿងវី - ថុងញុឹក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ