Thứ 7, 21/10/2017, 15:17 GMT+7
ដៀបសឺន កោះដែលមាន ផ្លូវធ្វើដំណើរដ៏ល្អឯក ក្រោមផ្ទៃទឹកសមុទ្រ
15:00, 19/09/2017
ដៀបសឺន គឺជាប្រជុំកោះមួយរួមមានកោះតូចៗ ចំនួន ៣ ស្ថិតនៅក្នុងឈូងសមុទ្រ វ៉ឹនផុង (ខេត្ត ខាញ់ហ្វា)។
ដៀបសឺន ក្លាយជាទីកន្លែងមានមន្តស្នេហ៍ជាងអាស្រ័យដោយផ្លូវតភ្ជាប់រវាងកោះពីរស្ថិតនៅក្រោមផ្ទៃទឹក​សមុទ្រ ប្រមាណជិតកន្លះម៉ែត្រ ហើយត្រូវបានចាត់ទុកជាផ្លូវលើសមុទ្រដ៏ល្អឯកបំផុតនៅ វៀតណាម។ 
 
កំពង់នាវាលើកោះ ដៀបសឺន
 
ដៀបសឺន មានទេសភាពស្អាតជាមួយឆ្នេរខ្សាច់វែងពត់ពេន
 
សមុទ្រ ដៀបសឺន តែងតែថ្លាឆ្វង់ប្រកបដោយសម្រស់ដ៏ក្សេមក្សាន្ត រ៉ូមែនទិក

ទីនេះមានទេសភាពស្អាតជាមួយនឹងឆ្នេរខ្សាច់វែងពត់ពេនចរន្តទឹកខៀវស្រងាត់ ហើយមានទស្សនីយភាព​ជាច្រើនធ្វើ អោយចិត្តមនុស្សលង់លក់ក្នុងអារម្មណ៍។ដៀបសឺន នាពេលអនាគតដ៏ជិតខាងមុខនេះ នឹងក្លាយទៅជាកន្លែងទស្សនាដ៏ទាក់ទាញនៃភ្ញៀវទេសចរជាច្រើន៕
អត្ថបទ៖ ខាងថាយ - រូបថត៖ ត្រុងដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ