Thứ 4, 18/07/2018, 2:30 GMT+7
ប៉ុស្តិ៍ការពារព្រំដែន ណាហ៊ិញ ទប់ស្កាត់គ្រឿងញៀននៅតំបន់ព្រំដែន
10:50, 06/05/2018
ប៉ុស្តិ៍ការពារព្រំដែន ណាហ៊ិញ មានភារកិច្ចគ្រប់គ្រងនិងការពារខ្សែ បន្ទាត់ព្រំដែនដែលមានប្រវែងជាង ២២ គីឡូម៉ែត្រ ចំណុះភូមិសាស្រ្តនៃ ឃុំព្រំដែន ៣ រួមមាន៖ ថាញ់ឡុង ធ្វុយហ៊ុង និង ទ្រុងខាញ់ ស្រុក វ៉ាន់ឡាង (ឡាងសឺន)។ 
តាមរយៈការងារក្ដាប់ស្ថានការណ៍ សកម្មភាពរបស់ឧក្រិដ្ឋជនគ្រឿងញៀននៅជាយដែននៅបង្កប់ដោយការប្រែប្រួលដ៏ស្មុគ្រស្មាញជាច្រើន។
 
ចែកខិត្តប័ណ្ណឃោសនា ចលនាគ្រួសារទាំងឡាយនៅឃុំ ថាញ់ឡុង ស្រុក វ៉ាន់ឡាង
(ឡាងសឺន) ចូលរួមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងអំពើអបាយមុខ

ប្រធានក្រុមនៃក្រុមការងារបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងគ្រឿងញៀន ប៉ុស្តិ៍ការពារព្រំដែន ណា ហ៊ិញ លោក លិញវ៉ាន់-ថ បានអោយដឹងថា៖ គណៈកម្មាធិការបក្ស គណៈបញ្ជាការប៉ុស្តិ៍តែងតែម្ចាស់ការលើក ផែនការធ្វើសកម្មភាព ដំណើរការកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបង្ក្រាបជនល្មើស។
 
តាំងពីដើមឆ្នាំមកដល់ពេលនេះ ប៉ុស្តិ៍ការពារព្រំដែន ណាហ៊ិញបានរកឃើញនិងចាប់ឃុំខ្លួន ៧ ករណីដោយមាន ១១ មុខសញ្ញាជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់

នាបច្ចុប្បន្ន នៅលើភូមិសាស្ត្រនៃឃុំទាំង ៣ នៅមាន ៧៨ មុខសញ្ញាញៀនគ្រឿងញៀន កើនឡើង ៦ មុខសញ្ញាបើប្រៀបទៅនឹងឆ្នាំ ២០១៥។ 
 
អង្គភាពការិយាល័យនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត ឡាងសឺន សហការជាមួយសមាគមសម្ព័ន្ធនារីស្រុក វ៉ាន់ឡាង ចាត់តាំងការពិភាក្សា “កម្មាភិបាល សមាជិកាសមាគមនារីឃុំ ថាញ់ឡុង ជាមួយនឹងការងារបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន កសាងគ្រួសារសុភមង្គល”
 
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាហ៊ិញ សួរចម្លើយមុខសញ្ញាជួញដូរ ដឹកជញ្ជូន
គ្រឿងញៀនខុសច្បាប់
 
កម្មាភិបាល យុទ្ធជនបានសកម្មសហការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំទាំង ៣ ដើម្បីជំរុញខ្លាំងការងារផ្សព្វផ្សាយ សហការរៀបចំបញ្ជូនបណ្តាមុខសញ្ញាទៅបន្សាបគ្រឿងញៀន...៕
ថាយធន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ