Thứ 2, 29/05/2017, 1:24 GMT+7
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំងឡាយដែលបានពលីជីវិតលើប្រជុំកោះ ទ្រឿងសា
10:29, 26/09/2016
ថ្មីៗ កន្លងមក ក្នុងដំណើរដើម្បីសមុទ្រកោះនៃមាតុភូមិឆ្នាំ ២០១៦ ក្រោមប្រធានបទ៖ "យុវវ័យរួមដំណើរដើម្បី ទ្រឿងសា បៃតង"ក្រុមបេសកកម្មលេខ ៨ ដែលរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកម្មុយនីស្ត វៀតណាមសហការជាមួយប្រភេទទ័ពកងទ័ពជើងទឹក មន្ទីរពេទ្យយោធា ១៧៥ និងសារព័ត៌មាន ទួយត្រែធូដូ (យុវវ័យរដ្ឋធានី) បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធ ជនពលីទាំងឡាយដែលពលីជីវិតលើប្រជុំកោះ ទ្រឿងសា។
ពិធីរំលឹកវិញ្ញាណក្ខន្ធជាឱកាសដើម្បីនឹករំលឹកដល់វីរជនយុទ្ធជនពលីទាំងឡាយដែលជាកូនៗ ដ៏ស្មោះស្ម័គ្រ រឹងមាំនិងអង់អាចក្លាហាននៃដែនដីមាតុភូមិ វៀតណាម ដែលបានប្រយុទ្ធ ពលីជីវិត បូជាពេញមួយជីវិត របស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងថ្កុំ ថ្កើងរបស់បក្សរបស់ប្រជាជាតិយើង ដើម្បីនិរន្តរភាពនិងភាពរឹងមាំ នៃអធិបតេយ្យភាពដែនសមុទ្រ ដែនកោះនិងដីជម្រាលទ្វីបដ៏ពិសិដ្ឋនៃមាតុប្រទេស៕
កម្រងផ្កាត្រូវបានទម្លាក់អោយបណ្ដែតហូរចេញទៅលំហសមុទ្រដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំងឡាយដែលបានពលីជីវិតលើប្រជុំកោះ ទ្រឿងសា

ពិធិការទម្លាក់ផ្កាអោយបណ្ដែតលើផ្ទៃសមុទ្រ

ប្រតិភូទាំងឡាយរួមជាមួយគ្នាទម្លាក់ផ្កាទៅលើផ្ទៃសមុទ្រដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជន យុទ្ធជនពលីទាំងឡាយ

អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលីទាំងឡាយ

ផាមគៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ