Thứ 6, 22/09/2017, 2:40 GMT+7
ភាពកកកុញនៅផ្សារត្រី ហាមទឺ
18:11, 30/01/2017
ស្ថិតនៅក្បែរកំពង់ ហាមទឺ សង្កាត់ ហាយកាង ទីក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ) ជារៀងរាល់ថ្ងៃ ផ្សារត្រី ហាមទឺ មានរាប់រយកប៉ាល់ចេញចូលនៅកំពង់ជាមួយ នឹងសកម្មភាពលក់ទិញត្រីជាច្រើន។
ផ្សារ ហាមទឺ តាំងពីដើមមកបានចិញ្ចឹមជីវិតមនុស្សម្នាមិនដឹងជាប៉ុន្មានទៅហើយតាំងពីឈ្មួញអ្នក រែកពុនរហូតដល់ កងជួរស៊ីក្លូ រទេះកង់ដឹកទំនិញ កិនថ្ម...។
 
ពីកប៉ាល់ទាំងឡាយ កន្ត្រកត្រីនីមួយៗ បានជញ្ជូនឡើងទៅលើរថយន្តដើម្បីដឹកទៅខេត្ត
ក្រុងជាច្រើននៅតំបន់ខាងត្បូងនៃភូមិភាគកណ្ដាល

សមិទ្ធផលរបស់អ្នកនេសាទទាំងឡាយក្រោយពេលជាច្រើនយប់នេសាទនៅឯលំហសមុទ្រ

ពេលព្រលឹមនៅទីផ្សារត្រី ហាមទឺ

ក្នុងពន្លឺនាពេលព្រលឹម ត្រីស្រស់ទាំងកន្ត្រកកំពុងបំរះខ្លួន ស្បែកត្រីផ្លេកៗពណ៌ប្រាក់ ច្រើនបំផុតគឺម៉ឹក ងាវ ត្រីជុំទី Scad ...

ផ្សារត្រី ហាមទឺ កាន់តែអ៊ូអរជាងនាពេលព្រឹកខណៈដែលទូកកប៉ាល់ទាំងឡាយវិលមកកំពង់
 
ផ្សារគឺជាទីប្រមូលផ្ដុំទទួលនឹងផ្គត់ផ្គង់ត្រីឱ្យប្រជាជននៅទីក្រុង គ្វីញើន ស្ទើរតែគ្រប់ស្រុកក្នុងខេត្តនិងខេត្តមួយចំនួននៅតំបន់ខាង ត្បូងនៃភូមិភាគកណ្ដាល...។
ង៉ុកគី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ