Thứ 3, 26/09/2017, 10:46 GMT+7
ភូមិនេសាទ ហាមនិញ
13:30, 21/03/2016
ពីទីរួមស្រុក យឿងដុង ស្រុក ភូក្វឹក ខេត្ត កៀនយ៉ាង បញ្ច្រាស់ទៅកាន់ទិសឦសានមិនដល់ ២០ គីឡូម៉ែត្រផងនោះ គឺដល់ភូមិនេសាទ ហាមនិញ ស្ថិតក្នុងឃុំ ហាមនិញ។
ជ្រុងមួយនៃភូមិនេសាទ ហាមនិញ

នៅទីនេះ ភ្ញៀវទេសចរណ៍បានសម្របខ្លួនទៅនឹងជីវភាពរស់នៅរបស់ប្រជានេសាទដ៏ស្លូតត្រង់ដែលតាំង ពីច្រើនជំនាន់មកហើយបានផ្សារភ្ជាប់ជាមួយមុខរបរចាប់ខ្យងគុជ ឈ្លើងសមុទ្រនិងនេសាទសមុទ្រ។
 
កុមារភូមិនេសាទ ហាមនិញ រស់នៅដោយចរិតធម្មជាតិ រួសរាយរាក់ទាក់ជាមួយភ្ញៀវ ទេសចរណ៍

ភ្ញៀវទេសចរណ៍នៅបានដើរលំហែកំសាន្តលើស្ពានកំពង់ផែវែងជាងគេនៅ ភូក្វឹក ឆៀងចូលទស្សនាផ្សារលក់គ្រឿងសមុទ្រ ហាមនិញ កន្លែងដែលមានលក់គ្រឿងសមុទ្រជាច្រើនមុខដ៏ល្បីឈ្មោះ ប៉ុន្តែពិសេសបំផុតគឺក្តាមសេះ។
 
គ្រឿងសមុទ្រក្រៀមនៅ ហាមនិញ មានគ្រប់ប្រភេទនិងសំបូរបែប
 
ក្តាមសេះ ហាមនិញ សាច់ណែន ទឹកផ្អែម ហើយតែងបានភ្ញៀវទេសចរណ៍ស្វែងរកដើម្បីក្រេបរសជាតិនៅពេលដែលមកទស្សនាកោះ ភូក្វឹក ម្តងៗ។
 
អ្នកភូមិនេសាទ ហាមនិញ បច្ចុប្បន្នចេះធ្វើសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍

រហូតមកដល់ពេលនេះ របៀបរស់នៅរបស់ប្រជានេសាទនៃភូមិនេសាទ ហាមនិញ មិនប្រែប្រួលសោះឡើយ នៅតែប្រកាន់ខ្ជាប់នូវភាពសាមញ្ញទន់ភ្លន់សម្របខ្លួនទៅនឹងធម្មជាតិ...។
 

បំរើគ្រឿងសមុទ្រស្រស់ដល់ភ្ញៀវទេសចរណ៍ដែលមានតំរូវការក្រេបរសជាតិនៅនឹងភូមិ
នេសាទ ហាមនិញ តែម្ដង

ហ្វាងក្វាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ