Thứ 3, 21/08/2018, 2:2 GMT+7
របរចិញ្ចឹមបង្កងយក្សនៅ ឃុំកោះជួរមុខ កាមប៊ិញ
07:18, 29/06/2018
សិ្ថតនៅចម្ងាយពីដីគោកប្រហែល ១៥ គីឡូម៉ែត្រកាមប៉ិញគឺជាឃុំ កោះជួរមុខចំណុះទីក្រុង កាមរ៉ាញ់ (ខេត្ត ខាញ់ហ្វា)។ ឃុំមានប្រជាជនចំនួន ១.៣០០ គ្រួសារគឺមានដល់ ៩៥% នៃ ចំនួនក្រុមគ្រួសារចិញ្ចឹមបង្កងយក្សដាក់ទ្រុងបែ។
រដូវកាលចិញ្ចឹមថ្មីៗ នេះ អ្នកឃុំលក់បាន ២០០ តោនបង្កងយកសាច់ ក្នុងនោះមានជាង ៧០% គឺបង្កងយក្សខៀវ។ 
ជ្រុងមួយនៃឈូងសមុទ្រដែលចិញ្ចឹមបង្កងយក្សនៅឃុំកោះ កាមប៊ិញ

នារីជាច្រើននៅឃុំ កាមប៊ិញប្រកបរបរដេរប៉ះសំណាញ់
ដើម្បីបង្កើនចំណូល

តម្លៃបង្កងយក្សនៅកម្រិតស្ថិរ ប្រែប្រួលពី ១,៤ - ១,៧ លានដុងក្នុងមួយគីឡូក្រាម (បង្កងយក្សផ្កា) ចំណែកបង្កងយក្សខៀវប្រហែលពី ៨០០.០០០ - ៩០០.០០០ ដុងក្នុងមួយគីឡូក្រាម។
កាត់ត្រីជាកំណាត់តូចៗ-ដំណាក់កាលរៀបចំអាហារ ឱ្យបង្កងយក្ស

បន្ទាប់ពីចិញ្ចឹមបានប្រហែល ១២ ដល់ ១៥ ខែ ម ្ចាស់ទ្រុងបែអាចលក់
បង្កងយក្សក្នុងទម្ងន់ពី ១ - ១,៥ គីឡូក្រាម

ជាមួយនឹងចំនួនជាង ៤.៦០០ ទ្រុងបែនៅក្នុងឈូងសមុទ្រ របរចិញ្ចឹមបង្កងយក្សកំពុងនាំមកនូវក្ដីសម្បូរសប្បាយអោយមាមីងបងប្អូននៅទីនេះ...៕
 ហ្វាងហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ