Thứ 6, 23/06/2017, 22:40 GMT+7
របរចិញ្ចឹមសិប្បីសត្វ នៅស្រុកកោះ វ៉ឹនដូន
16:48, 22/01/2016
ប៉ុន្មានឆ្នាំថ្មីៗនេះ ការចិញ្ចឹមបណ្តុះវារីវប្បកម្ម ជាពិសេសគឺចិញ្ចឹមប្រភេទ សិប្បីសត្វដូចជាខ្យងប្រមោយដំរី អយស្ទ័រ គុជខ្យង ខ្យងជាដើម បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ស្រុកកោះ វ៉ឹនដូន  (ខេត្ត ក្វាងនិញ)។
តំបន់សមុទ្រ វ៉ឹនដូន សមស្របដើម្បីចិញ្ចឹមប្រភេទសិប្បីសត្វ

សិប្បីសត្វនៅស្រុក វ៉ឹនដូន អភិវឌ្ឍល្អដោយទឹកនៅទីនេះមានលំហូរល្មម មានប្លុងតុងទៅមករលកអង្កាញ់ៗ

ស្រុក វ៉ឹនដូន បច្ចុប្បន្ននេះមានផ្ទៃទឹកជាង ២.០០០ ហិកតា ទុកសម្រាប់ចិញ្ចឹមប្រភេទសិប្បីសត្វ។ ការវិនិយោគ ចិញ្ចឹមប្រភេទសិប្បីសត្វមិនចុះសោហ៊ុយ ច្រើនទេ។ ក្រៅពីកូនពូជ អ្នកចិញ្ចឹមមិនចាំបាច់វិនិយោគប្រាក់ចំណាយលើ ចំណីអាហារដូច្នេះប្រសិទ្ធភាពសេដ្ឋកិច្ចនាំ មកខ្ពស់បង្គួរ។ មានអាជីវកម្មជាង ២០ ហើយដែលវិនិយោគចិញ្ចឹម បណ្តុះវារីវប្បកម្ម ក្នុងនោះ ប្រមូលផ្តុំជាសំខាន់ ទៅលើការចិញ្ចឹមប្រភេទសិប្បីសត្វ។
 
បែចិញ្ចឹមអយស្ទ័ររបស់នេសា ទករផាមវ៉ាន់ស្វៀន ជាមនុស្សម្នាក់ក្នុងចំណោមអ្នកចិញ្ចឹមសិប្បីសត្វដំបូងគេ នៅភូមិ ណាសា ន់ ឃុំ បានសែន

បែងចែកប្រភេទអយស្ទ័រមុនពេលយកទៅលក់
 
របរចិញ្ចឹមសិប្បីសត្វនៅស្រុក វ៉ឹនដូន បើកចេញនូវទិសដៅចាកផុតពីភាពក្រីក្រ រួមចំណែកបង្កការងារធ្វើដល់ពលកររាប់ពាន់នាក់នៅលើកោះដោយ កំរិតចំណូលថេរ... ៕

ដានលិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ