Thứ 7, 17/11/2018, 0:49 GMT+7
សួនបន្លែបៃតងនៅលើផ្ទះរន្ទា DK 1
20:11, 31/08/2018
នៅកណ្តាលលម្ហសមុទ្រដ៏ល្ហល្ហេវ ធំល្វឹងល្វើយ បណ្ដាសួនបន្លែបៃតងស្រស់ស្ថិតនៅកម្ពស់រាប់សិបម៉ែត្រ ប្រៀបនឹងកម្រិតទឹកសមុទ្រ សម្ដែងឡើងនូវការខិតខំប្រឹងប្រែងរបស់ កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅបណ្ដាផ្ទះរន្ទា DK 1 លើតំបន់ជម្រាលទ្វីបភាគខាងត្បូងនៃមាតុភូមិ។
រយៈពេលកន្លងទៅ ផ្ទះរន្ទាជាច្រើនចំណុះបណ្តុំផ្ទះរន្ទា DK 1 ត្រូវបានបណ្ដាក់ទុនជួសជុល ដំឡើងថ្នាក់ រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កម្មាភិបាលនិងយុទ្ធជនទាំងឡាយ។ 
យុទ្ធជនផ្ទះរន្ទា DK 1- 8ថែទាំសួនបន្លែបៃតងស្រស់

ឆ្លងតាមរយៈបណ្តាកម្មវិធី "ផ្ទះបាយពូកែចិញ្ចឹមទ័ព គ្រប់គ្រងយោធបរិក្ខារល្អ" "លើកកម្ពស់គុណភាពនៃការចិញ្ចឹមបីបាច់ថែទាំសុខភាពកងទ័ព"...​ កម្មាភិបាលយុទ្ធជននៅបណ្ដាផ្ទះរន្ទាបានបង្កបង្កើនផល ដាំបន្លែដោយបរិមាណផលឡើងដល់ទៅរាប់ពាន់គីឡូក្រាមក្នុងមួយឆ្នាំៗ។
អនុសេនីយ៍ត្រី លោក ផាមវ៉ាន់ឌិញ ថែទាំសួនបន្លែបៃតងស្រស់នៅផ្ទះរន្ទា DK 1-7 ហ្វៀនត្រឹន

ចំពោះយុទ្ធជនផ្ទះរន្ទា DK 1 ពណ៌បៃតងនៃថ្នាលបន្លែដែលកំពុងលាស់ត្រួយក្នុងផើងដីទាំងឡាយនាកណ្ដាលលម្ហសមុទ្រទាំងនោះគឺជារូបភាពដ៏ពិសិដ្ឋនៃដែនដីគោក
ជាទីស្រឡាញ់
 
យុទ្ធជនផ្ទះរន្ទា DK 1-12 ដាំបន្លែដើម្បីកែលម្អពេលបាយ

ចំពោះយុទ្ធជនទាំងឡាយនៅផ្ទះរន្ទា DK 1 ពណ៌បៃតងដែលលេចចេញពីថ្នាលបន្លែទាំងនោះគឺជារូបភាពនដែនដីគោក ជាទីស្រឡាញ់ស្រុកកំណើតជាទីស្នេហា ដែលឆ្លាក់ជាប់នូវមនោសញ្ចេតនារវាងកងទ័ព-ប្រជាជន ជួយអោយពួកគាត់អង់អាចតស៊ូប្រយុទ្ធ ការពារអធិបតេយ្យដ៏ពិសិដ្ឋរបស់មាតុភូមិ៕
 ប៊ឹងបៀន - ត្រឹនវៀត - ផាមគៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ