Thứ 4, 26/09/2018, 0:42 GMT+7

សួនបន្លែបៃតងនៅលើផ្ទះរន្ទា DK 1

នៅកណ្តាលលម្ហសមុទ្រដ៏ល្ហល្ហេវ ធំល្វឹងល្វើយ បណ្ដាសួនបន្លែបៃតងស្រស់ស្ថិតនៅកម្ពស់រាប់សិបម៉ែត្រ ប្រៀបនឹងកម្រិតទឹកសមុទ្រ សម្ដែងឡើងនូវការខិតខំប្រឹងប្រែងរបស់ កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅបណ្ដាផ្ទះរន្ទា DK 1 លើតំបន់ជម្រាលទ្វីបភាគខាងត្បូងនៃមាតុភូមិ។

ប្អូនៗ កុមារាកុមារីនៅ ទ្រឿងសា សព្វថ្ងៃ

11:06, 13/01/2018

ដោយមានការយកចិត្តទុកដាក់ពីសំណាក់បក្សនិងរដ្ឋ ក្នុងប៉ុន្មានឆ្នាំកន្លងមក មូលដ្ឋានសម្ភារ: សម្រាប់កូនក្មួយ នៃប្រជាជននិងកម្មាភិបាលយុទ្ធជននៅស្រុកកោះ ទ្រឿងសាខេត្ត ខាញ់ហ្វាត្រូវបានវិនិយោគឥតឈប់ឈរ លើកកម្ពស់គួរអោយកត់សំគាល់នូវលក្ខខណ្ឌនៃការសិក្សារៀនសូត្រ ប្រជុំ ជីវភាពនិងការលេងកម្សាន្តសប្បាយ សម្រាប់កូនក្មួយកុមារាកុមារីនៅ ទីជួរមុខនៃមា តុភូមិ។

ពណ៌បៃតងនៅលើប្រជុំកោះទ្រឿងសា

10:38, 20/10/2017

ទន្ទឹមនឹងការដើរល្បាតមិនថាថ្ងៃ មិនថាយប់ការពារយ៉ាងរឹងមាំដែនសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិប៉ុនា្មនឆ្នាំកន្លងទៅ កម្មាភិបាលយុទ្ធជនលើប្រជុំកោះ ទ្រឿងសា នៅបំពេញល្អការងារធានាជីវភាពរស់នៅរបស់យុទ្ធជន ចាត់តាំងដាំបន្លែស្រស់ដើម្បីកែលំអពេលបាយដាំដើមឈើលើបណ្ដាកោះលិចក្រោមទឹក កោះលេចលើផ្ទៃទឹកផងដែរ៕

ដៀបសឺន កោះដែលមាន ផ្លូវធ្វើដំណើរដ៏ល្អឯក ក្រោមផ្ទៃទឹកសមុទ្រ

15:00, 19/09/2017

ដៀបសឺន គឺជាប្រជុំកោះមួយរួមមានកោះតូចៗ ចំនួន ៣ ស្ថិតនៅក្នុងឈូងសមុទ្រ វ៉ឹនផុង (ខេត្ត ខាញ់ហ្វា)។

កងការពារព្រំដែនខេត្ត តីនិញ បំពេញល្អការងារសន្តិសុខព្រំដែន

09:02, 18/05/2017

ទទួលបន្ទុកខាងសន្តិសុខ -នយោបាយលើភូមិសាស្រ្តដែលមាន ២០ ឃុំព្រំដែនជាប់នឹងប្រទេសកម្ពុជា ដោយមានប្រជាជនប្រមាណ ៥០.០០០ នាក់រស់នៅ ភាគច្រើនជាជនជាតិខ្មែរ ជាច្រើនឆ្នាំកន្លងទៅកងកម្លាំងការពារព្រំដែន តីនិញ បានបំពេញយ៉ាងឆ្នើមនូវភារកិច្ចដែលបានប្រគល់អោយ រួមចំណែកក្នុងការធានាសន្តិសុខព្រំដែននិងការពារបូរណភាពអធិបតេយ្យនៃប្រទេសជាតិ។

ភាពកកកុញនៅផ្សារត្រី ហាមទឺ

18:11, 30/01/2017

ស្ថិតនៅក្បែរកំពង់ ហាមទឺ សង្កាត់ ហាយកាង ទីក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ) ជារៀងរាល់ថ្ងៃ ផ្សារត្រី ហាមទឺ មានរាប់រយកប៉ាល់ចេញចូលនៅកំពង់ជាមួយ នឹងសកម្មភាពលក់ទិញត្រីជាច្រើន។

ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំងឡាយដែលបានពលីជីវិតលើប្រជុំកោះ ទ្រឿងសា

10:29, 26/09/2016

ថ្មីៗ កន្លងមក ក្នុងដំណើរដើម្បីសមុទ្រកោះនៃមាតុភូមិឆ្នាំ ២០១៦ ក្រោមប្រធានបទ៖ "យុវវ័យរួមដំណើរដើម្បី ទ្រឿងសា បៃតង"ក្រុមបេសកកម្មលេខ ៨ ដែលរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកម្មុយនីស្ត វៀតណាមសហការជាមួយប្រភេទទ័ពកងទ័ពជើងទឹក មន្ទីរពេទ្យយោធា ១៧៥ និងសារព័ត៌មាន ទួយត្រែធូដូ (យុវវ័យរដ្ឋធានី) បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធ ជនពលីទាំងឡាយដែលពលីជីវិតលើប្រជុំកោះ ទ្រឿងសា។

“ដើម្បីមហាសាគរបៃតងមួយ”

18:39, 07/08/2016

ជាមួយប្រធានបទ "ដើម្បីមហាសាគរបៃតងមួយ" ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែ មិថុនា សបា្ដហ៍សមុទ្រនិងដែនកោះ វៀត ណាម ឆ្នាំ ២០១៦ បានចាត់តាំងឡើងសំដៅឃោសនាចលនាអោយប្រជាជនលើកកំពស់មនសិការការពារធនធានធម្មជាតិពង្រីកតម្លៃនៃធនធាននិងបរិស្ថានសមុទ្រកោះ សម្ដែងមោទនភាពស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋវៀតណាមម្នាក់ៗ ចំពោះអធិបតេយ្យសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ...៕

កម្លាំងក្លៀវក្លាលើដែនកោះនានានៅទិសនិរតី

14:43, 30/05/2016

ទោះបីជាបំពេញភារកិច្ចលើ ដែនកោះទាំងឡាយនៅទិសនិរតីរបស់មាតុភូមិដែលមានចម្ងាយពីដីគោករាប់រយម៉ាយល៍អាកាសធាតុប្រែប្រួលមិនទៀងទាត់ក៏ដោយ ក៏ប៉ុន្តែកម្មាភិបាលយុទ្ធជនចំណុះកងវរសេនាធំលេខ ១៥២ នៅកោះ ថូជូ សា្ថនីយរ៉ាដាលេខ ៥៩៥ នៅកោះ ហនខ្វាយ នៅត មោះមុត ស្វិតស្វាញ ពុះពារជំនះរាល់លំបាកលំបិន បញ្ហាប្រឈម ប្រកាន់យ៉ាងខ្ជាប់ ខ្ជូននូវឆន្ទៈ ការជឿជាក់ ហាត់ពត់លត់ដំមិនឈប់ឈរ ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ សម្រេច ជាស្ថាពរដោយស្នាដៃឆ្នើមនូវភារកិច្ចការពាអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ៕