Thứ 3, 26/09/2017, 10:44 GMT+7
កសិករជើងចាស់ធ្វើមានពីការដាំទំពាំងបាយជូស្អាត
11:13, 16/03/2016
មុននេះ នៅខេត្ត និញធន់ ប្រជាកសិករតែងដាំទំពាំងបាយជូក្រហម (ពូជទំពាំងបាយជូក្នុងស្រុកដែលផ្ដល់ទិន្នផលនិងបរិមាណផលទាប។ នាចុងឆ្នាំ ២០០០ លោក ង្វៀនវ៉ាន់ម៉យ (តែងបានហៅថា បាម៉យ) នៅឃុំ ភឿកធន់ ស្រុក និញភឿករួមជាមួយប្រជាជនជាច្រើននាក់លើភូមិសាស្រ្តខេត្តបានបង្វែរមកដាំ ពូជទំពាំងបាយជូខៀវ NH 01-48 ផ្តល់ចំណូលខ្ពស់ជាងដាំទំពាំងបាយជូក្រហមបីដង។

បច្ចុប្បន្ននេះ ខាងក្រោយផ្ទះដ៏ធំទូលាយរបស់គ្រួសារលោកបាម៉យ នោះគឺចំការទំពាំងបាយជូទំហំជាង ១ ហិកតាដោយមានទំពាំងបាយជូច្រើនប្រភេទដែលផ្តល់ទិន្នផលគុណភាពខ្ពស់។ ជារៀងរាល់ឆ្នាំក្រៅពីលក់ផ្លែទំពាំងបាយជូ គ្រួសារលោកនៅផលិតស្រាទំពាំងបាយជូក្រហម សជាង ១០ ពាន់លីត្រនិងកែច្នៃទំពាំងបាយជូក្រៀម ដំណាប់ទំពាំងបាយជូផ្គត់ផ្គង់ អោយទីផ្សារ។
 
ចំការទំពាំងបាយជូរបស់កសិករជើងចាស់ បាម៉យ

ជាមួយការបណ្ដាក់ទុន ធ្វើមានពីការដាំទំពាំងបាយជូស្អាត ពាណិជ្ជសញ្ញា "ទំពាំងបាយជូបាម៉យ" បច្ចុប្បន្ន ត្រូវបានកំណត់និងឈរជើងលើទីផ្សារយ៉ាងរឹងមាំ៕
 
លោក បាម៉យ ដាំទំពាំងបាយជូច្រើនប្រភេទ ក្នុងនោះមានទំពាំងបាយជូសំរាប់ហូបផ្លែស្រស់ មានប្រភេទសំរាប់ធ្វើស្រាតែប៉ុណ្ណោះ
 
ត្រួតពិនិត្យគុណភាពទំពាំងបាយជូក្រោយពីប្រមូលផលរួច
 
លោក បាម៉យ ឧទេស្ទ នាមផលិតផលទំពាំងបាយជូជាមួយអតិថិជន
 
ភ្ញៀវទេសចរណ៍ទស្សនាចំការទំពាំងបាយជូរបស់គ្រួសារលោក បាម៉យ

កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ