Chủ nhật, 18/11/2018, 13:21 GMT+7
គំរូភ្លឺថ្លារបស់ភូមិឋាន ម៉្នុង
09:04, 26/04/2018
បក្ខជន ឌៀវកេវ កើតនៅឆ្នាំ ១៩៦៥ ជាជនជាតិ ម៉្នុង នៅឃុំដាក់ - ន'យ្រុង ស្រុក ដាក់សុង ខេត្ត ដាក់ណុង ជាអ្នកធ្វើសេដ្ឋកិច្ចពូកែ មួយរូប ក្លៀវកា្លចូលរួមក្នុងការងារសង្គមនិងពោរពេញដោយចិត្តសប្បុរស។
ដោយមានដីបង្កបង្កើនផលជាង ១០ ហិកតា ក្នុងនោះ មាន ៣,៥ ហិកតាម្រេច ៣ ហិកតាកាហ្វេកំពុងផ្តល់ ផល ជារៀងរាល់ឆ្នាំចំណូលសរុបរបស់គ្រួសារបងសម្រេចបានប្រហែលជា ១,៥ ពាន់លានដុង បង្កការងារធ្វើអោយជាង ២០ ពលករតាមរដូវកាល។
លោក ឌៀវកេវ (ខាងឆេង្វ ) ទើបតែទទួលបានប័ណ្ណសរសើររបស់បណុំ្ដប្រលងប្រណាំងនៃបណ្ដាខេត្តនៅ តីង្វៀន ក្នុងកិច្ចប្រជុំលើកតម្កើងគំរូឆ្នើមក្នុងចលនាប្រលងប្រណាំង សេហា្នជាតិដែលបានប្រារព្ធឡើងនៅទីកុ្រង កនទំ ខេត្ត កនទំ

ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារបងបានជួយឧបត្ថម្ភទុនរាប់រយលានដុងដោយមិនយកការប្រាក់ដើម្បីជួយពី ៣ ដល់ ៤ ក្រុមគ្រួសារលំបាកលំបិនមានទុនទិញជី កូនឈើពូជ កូនពូជ អភិវឌ្ឍផលិតកម្ម។ អាស្រ័យហេតុដូច្នោះ ក្រុមគ្រួសារជាច្រើននៅក្នុងភូមិឋានបានរួចផុតពីភាពក្រីក្រ ចួនមានទាំងក្លាយជាសេដ្ឋីទៀតផង។
 
លោក ឌៀវកេវ ថែទាំចម្ការម្រេចដែលទើបដាំថ្មី

មិនត្រឹមតែប៉ុណ្ណោះពីឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ គ្រួសារបងថែមទាំងទទួលក្មេងកំព្រា ៨ នាក់មកចិញ្ចឹមបីបាច់រក្សា ក្នុងនោះ មានក្មួយខ្លះទើបតែមានអាយុជាង ១ ឆ្នាំ។ ជាង ២ ឆ្នាំកន្លងមក បង ឌៀវកេវ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនិងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សឃុំ ដាក់- ន'យ្រុង។ 
 
ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារបក្ខជន ឌៀវកេវ បានជួយឧបត្ថម្ភរាប់រយលានដុងដោយមិនយកការប្រាក់ដើម្បីជួយពី ៣ ដល់ ៤ ក្រុមគ្រួសារលំបាកលំបិនមានទុនទិញជី កូនឈើពូជ កូនពូជអភិវឌ្ឍផលិតកម្ម

ក្នុងតួនាទីថ្មីបងនៅតែបន្តជាកត្តាសំខាន់ក្នុងការកសាងនិងពង្រឹងធ្លុងសាមគ្គីនៅមូលដ្ឋាន។ រាល់ទង្វើរបស់បងបានរួមចំណែកជួយដល់បក្ខជនអង្គការបក្សនិងអង្គការមហាជនជាច្រើនកាន់តែជិតដិតជាងជាមួយបងប្អូនជនជាតិដើម្បីផលប្រយោជន៍ស្របច្បាប់របស់បងប្អូនជនជាតិ៕
អាញ់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖