Thứ 7, 18/08/2018, 15:29 GMT+7
ចាស់ភូមិ ឌៀវក្រែវ ថែរក្សាអត្តសញ្ញាណវប្បធម៌គងឃ្មោះ
15:12, 02/02/2018
ជាង ១៧ ឆ្នាំកន្លងមក ចាស់ភូមិ ឌៀវក្រែវ នៅភូមិ ធៀនគឺ ឃុំធៀនហ៊ឹង ស្រុក ប៊ូដូប (ប៊ិញភឿក)បានចំណាយកម្លាំងនិងពេលវេលាយ៉ាងច្រើនដើម្បីថែរក្សា ការពារឈុតគងឃ្មោះដ៏ល្អឯករបស់ជនជាតិ ស្ទៀង។
គងឃ្មោះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ជានិមិត្តរូបនៃកម្លាំងខាងសម្ភារៈទាំងខាងស្មារតីរបស់ជនជាតិ ស្ទៀង។ 
 
ចាស់ភូមិ ឌៀវក្រែវ (អង្គុយកណ្តាល) ណែនាំមាមីងបងប្អូនពីរបៀបប្រគំគងឃ្មោះ

ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌គងឃ្មោះចាស់ភូមិ ឌៀវក្រែវ បានចលនាមាមីងបងប្អូនក្នុងភូមិស្រុះគ្នាចូលរួម។ ចាស់ភូមិថែមទាំងណែនាំដោយផ្ទាល់ បង្ហាត់បង្រៀនអោយយុវជនជាច្រើនក្នុងភូមិពីរបៀបវាយគងឃ្មោះ។
 
ឈុតគងឃ្មោះរបស់បងប្អូនជនជាតិ ស្ទៀង

មកដល់ភូមិ ធៀនគឺ នាពេលបច្ចុប្បន្ននេះ ប្រការដែលងាយសំគាល់ឃើញបំផុតគឺមានមនុស្សជាច្រើននៅតែជក់ចិត្តដិតអារម្មណ៍នឹងគងឃ្មោះ។
ចាស់ភូមិ ឌៀវក្រែវ តែងតែក្រើនរំលឹកមាមីងបងប្អូនក្នុងភូមិត្រូវមានមនសិការ
ថែរក្សា អភិរក្សវប្បធម៌គងឃ្មោះ

ទោះបីជារវល់ធ្វើការរកស៊ីចិញ្ចឹមជីវិតតែពួកគាត់នៅតែឧស្សាហ៍ប្រមូលផ្តុំគ្នាមកដើម្បីហាត់វាយគងឃ្មោះ។ 
 
សម្តែងគងឃ្មោះជាលក្ខណៈវប្បធម៌មួយដែលមិនអាចខ្វះបានក្នុងពិធីបុណ្យប្រពៃណីផ្សេងៗរបស់បងប្អូនជនជាតិ ស្ទៀង

ចង្វាក់នីមួយៗ បន្លឺឡើងហាក់ដូចជាជួយឲ្យបងប្អូនជនជាតិប្រាស្រ័យទាក់ទងជាមួយនឹងធម្មជាតិ អាទិទេពបុព្វបុរស...៕
ផានឡឹម - ឌឹកទ្រុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ