Thứ 6, 22/09/2017, 2:37 GMT+7
តួនាទីរបស់បក្ខជនវ័យក្មេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
17:29, 07/01/2017
ហៀនលឿង គឺជាឃុំមួយស្ថិតនៅតំបន់អាងបឹងទន្លេ ដា ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) ដោយមាន ៧០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ មឿង ជីវភាពរស់នៅនៅជួបការលំបាកជាច្រើន។ 
ដើម្បីបន្ថយភាពក្រី ក្រដោយស្ថិរភាពគណៈកម្មាធិការបក្ស អាជ្ញាធរឃុំបានកំណត់ថាបក្ខជនមួយរូបៗ គឺត្រូវជា "អ្នកនាំមុខ" ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺបក្ខជនវ័យក្មេង។
 
បង សាវ៉ាន់ហ៊ុយ បានវិនិយោគទ្រុងសំណាញ់ដើម្បីកំហិតការខាតបង់ត្រីចិញ្ចឹម 

ជាបក្ខជនគំរូមានវ័យក្មេង បង សាវ៉ាន់ហ៊ុយ (កើតឆ្នាំ ១៩៩០) តែងនាំមុខក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចនៅឃុំ ហៀនលឿង។ ឆ្លៀតប្រើប្រាស់ផ្ទៃទឹកអាងបឹងទន្លេ ដា បងបានវិនិយោគធ្វើទ្រុងចិញ្ចឹមត្រីចំនួន ១៦ ចិញ្ចឹមសុទ្ធតែត្រី ស្ទឺជិន ត្រីក្របី ត្រីខ្មាន់។ល។
 
កម្មាភិបាលនិងបក្ខជនស្នូលទាំងឡាយនៅឃុំ ហៀនលឿង ប្រជុំពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មនៅមូលដ្ឋាន

ក្នុងមួយឆ្នាំៗ ចំណេញបាន ១០០ លានដុង។ ទន្ទឹមនឹងនោះ បងនៅជួយបងប្អូនជនជាតិពីរបៀបបង្ការការពារជំងឺអោយត្រី ជួយផ្ដល់បទពិសោធន៍ទាំងឡាយក្នុងការរកស៊ីដោយមានប្រសិទ្ធភាពតាមរយៈនោះ ជាជំហានៗបន្ថយភាពក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ច។
 
បងសាវ៉ាន់ហ៊ុយ (អង្គុយខាងក្នុង - ខាងឆ្វេងដៃ) ផ្តោះប្តូរបទពិសោធន៍របៀបរកស៊ីជាមួយបងប្អូនក្នុងឃុំ

កំណត់បានតួនាទីឈានមុខរបស់បក្ខជនវ័យក្មេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជននៅឃុំ ហៀនលឿង មួយថ្ងៃកាន់តែជឿជាក់ទៅលើតួនាទីនិងការដឹកនាំរបស់គណៈកម្មាធិការបក្សអាជ្ញាធរឃុំ៕
 
ជាមួយនឹងផ្ទៃទឹកធំទូលាយ គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ហៀនលឿង បានជម្រុញទឹកចិត្តបក្ខជនវ័យក្មេងអោយនាំមុខក្នុងការរុករកចិញ្ចឹមបណ្ដុះជលផល

ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ