Thứ 7, 22/07/2017, 9:42 GMT+7
ទឹកចិត្តរបស់ ក្រៃស៊ឹក ជាមួយវប្បធម៌ប្រពៃណី
18:00, 19/08/2016
លោក ក្រៃស៊ឹក នៅឃុំ តារុតស្រុក ដាក្រុង ខេត្ត ក្វាងទ្រី ត្រូវបានមនុស្សជាច្រើនក្នុងនិងក្រៅ ខេត្ត ស្គាល់ដោយសារការរួមចំណែករបស់លោកក្នុងការ ងាររក្សាផ្សព្វផ្សាយ បង្រៀនវប្បធម៌ ប៉ាកូ។
លោក ក្រៃស៊ឹក បានរៀបរៀងសៀវភៅណែនាំគ្រូបង្រៀនរាប់សិបច្បាប់ដើម្បីផ្សព្វផ្សាយបង្រៀននូវបណ្តាឧបករណ៍ភ្លេងប្រពៃណីអោយជំនាន់ក្រោយ

លោក ក្រៃស៊ឹក ក្នុងដំណើរចុះទៅភូមិស្រាវជ្រាវ កត់ត្រានៅបណ្ដាលំនាំបទចម្រៀងប្រជាប្រិយ ប៉ាកូ
 
លោកស្រាវជ្រាវបានគងឃ្មោះចំនួនជិត ១០០ គ្រឿងនិងឧបករណ៍ភ្លេងប្រពៃណីផ្សេងៗទៀតរបស់ជនជាតិ ប៉ាកូ ដូចជា៖ ស្គរតុង ខ្លុយឃូយ ឃែនបែ។ លោកក៏បានរៀបរៀងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន រាប់សិប ច្បាប់ដើម្បីផ្សព្វផ្សាយបង្រៀននូវបណ្ដាឧបករណ៍ភ្លេងប្រពៃណីអោយជំនាន់ក្រោយ។លោកបានដឹកនាំនិងបណ្ដុះបណ្ដាលរាប់សិបអ្នកមានវ័យក្មេងអោយចេះវាយគងឃ្មោះ ផ្លុំឃែន ច្រៀងបណ្ដាបទចម្រៀងប្រជាប្រិយ ប៉ាកូ...។
 
លោក ក្រៃស៊ឹក ច្រៀងចម្រៀងប្រជាប្រិយ “អាកៃ ប៉ឹន ទូយ”តាមលំនាំបទ “កាន់អូន”

លោក ក្រៃស៊ឹក មិនត្រឹមតែផ្សព្វផ្សាយបង្រៀនវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ លោកនៅទាំងចលនាបងប្អូនជនជាតិអនុវត្តរបៀបរស់នៅវប្បធម៌ថ្មី

មិនត្រឹមតែស្រាវជ្រាវ ផ្សព្វផ្សាយបង្រៀនវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ  លោកនៅចលនាបងប្អូនជនជាតិអនុវត្តរបៀបរស់នៅថ្មី។ មកដល់បច្ចុប្បន្ននេះឃុំ តារុត បានអនុវត្តដោយជោគជ័យទំរង់រូបភាពភូមិវប្បធម៌និងគ្រួសារវប្បធម៌។ ឃុំតារុត បច្ចុប្បន្នមាន ៧ ភូមិ ត្រូវបានទទួលស្គាល់ជាភូមិវប្បធម៌ថ្នាក់ស្រុកនិងមួយភូមិ ជាភូមិវប្បធម៌ថ្នាក់ខេត្ត៕
ថាញ់ធ្វី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ