Thứ 4, 12/12/2018, 12:33 GMT+7
ធ្វើមាននៅលើទឹកដីនៃស្រុកកំណើត
15:00, 19/11/2018
កើតឡើងក្នុងគ្រួសារមានកូនច្រើន ក្រីក្រលំបាក ប៉ុន្តែជាមួយទឹកចិត្តតស៊ូស្វិតស្វាញនិងការប្ដេជ្ញា ចិត្តជម្នះក្តីលំបាក បង ក្វាងវ៉ាន់ភៀវ ជាជនជាតិ ថៃ នៅភូមិ បលី ឃុំ ជៀងស៊ុង ស្រុក ម៉ាយសឺន (សឺនឡា) បច្ចុប្បន្នមានដើមទុននៅក្នុងដៃជាច្រើនពាន់លានដុង។
ដោយមានផ្ទៃដីជិត ១០ ហិកតា បង ភៀវ បានដាំដំណាំកសិកម្មជាច្រើនប្រភេទដូចជា៖ ពោត ស្រូវ ត្រឡាច សណ្ដែក សណ្ដែកដី ។ល។និងចិញ្ចឹមគោ ជ្រូក ពពែ ប្រមា។ គាត់បានទិញត្រាក់ទ័រ ម៉ាស៊ីនកាត់ស្មៅ រថយន្តដើម្បីបម្រើក្នុងការបង្កបង្កើនផល ប្រមូលទិញកសិផលភ្ជួរដីយកកម្រៃអោយគ្រួសារទាំងឡាយនៅក្នុងភូមិ។
នៅឆ្នាំ ២០១៦ បង ក្វាងវ៉ាន់ភៀវ ត្រូវបានទទួលស្គាល់ជាគំរូឈានមុខក្នុងចលនាកសិករ
ប្រឡងប្រណាំងក្នុងការផលិតនិងធ្វើអាជីវកម្មពូកែនៃស្រុក ម៉ាយសឺន

ធ្វើដំណើរទៅច្រើនកន្លែង រៀនសូត្រពីមនុស្សជាច្រើននាក់បង ក្វាងវ៉ាន់ភៀវ បានប្ដេជ្ញាចិត្ត ធ្វើមាននៅលើទឹកដីស្រុកកំណើតរបស់ខ្លួនផ្ទាល់

ពីសកម្មភាពផលិតនិងធ្វើអាជីវកម្មទាំងនោះ ជារៀងរាល់ឆ្នាំ បង ភៀវ ទទួលបានប្រាក់ចំណេញជាង ៤០០ លានដុង។
បង ក្វាងវ៉ាន់ភៀវ បានទិញម៉ាស៊ីនកាត់ស្មៅ រថយន្ត ត្រាក់ទ័រជាដើមដើម្បីបម្រើក្នុងការបង្កបង្កើនផល ប្រមូលទិញកសិផលភ្ជួរយកកម្រៃអោយគ្រួសារទាំងឡាយនៅក្នុងភូមិ

មិនត្រឹមតែជម្នះក្តីលំបាកនិងឈានឡើងធ្វើមានប៉ុណ្ណោះទេ បងភៀវ ថែមទាំងជួយអោយជាង ២០ គ្រួសារនៅក្នុងភូមិនូវកូនឈើពូជជី ទន្ទឹមនឹងនោះ បង្កការងារធ្វើជូនមនុស្សរាប់សិបនាក់ដោយមានកម្រិតចំណូល ១៥០.០០០ ដុងក្នុងមួយថ្ងៃ។
ពីសកម្មភាពផលិត ធ្វើអាជីវកម្មជារៀងរាល់ឆ្នាំ បង ក្វាងវ៉ាន់ភៀវ
ទទួលបានប្រាក់ចំណេញជាង ៤០០ លានដុង

ក្នុងឆ្នាំ ២០១៦ បងភៀវ ត្រូវបានទទួលស្គាល់ជាគំរូឈានមុខក្នុងចលនាកសិករប្រឡងប្រណាំងក្នុងការផលិតនិងធ្វើអាជីវកម្មពូកែនៃស្រុក ម៉ាយសឺន៕
ង៉ុកយុង - អានថាញ់ដាត - ដូហ៊ឺវហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ