Thứ 3, 26/09/2017, 10:35 GMT+7
ធ្វើមានពីធនធានរុក្ខជាតិឱសថដ៏មានតម្លៃនៃភូមិស្រុក
18:58, 29/10/2016
បង ម៉ាអានូ ជនជាតិ ម៉ុង ម្ចាស់ពានរង្វាន់ លឿងឌិញកួ ឆ្នាំ ២០១៥ដែលបានប្រគល់ជូនដោយមជ្ឈិមសម្ព័ន្ធយុវជននោះ ទោះបីវ័យទើប ២០ ប្លាយឆ្នាំក៏ដោយ តែគាត់គឺជាប្រធាន សហករណ៍ ម៉ុង កាតកាត នៅឃុំ សានសាហូ ស្រុក សាប៉ា (ខេត្ត ឡាវកាយ)។
ចាប់កំណើតនិងធំដឹងក្តីឡើងនៅតំបន់ព្រៃភ្នំ គា ត់ផ្សារភ្ជាប់ ជិតដិតជាមួយតាំងពីគល់ឈើទងស្មៅនីមួយៗ។ ជាមួយនឹងឧត្តមភាពនោះ គា ត់រួមជាមួយមិត្តភ័ក្តិមួយចំនួនចាត់តាំងការសិក្សា សាក ល្បងចម្រាញ់យកជាតិប្រេងសុទ្ធពីបណ្តា ប្រភេទរុក្ខជាតិឱសថដ៏មានតម្លៃ។ 
 
បង ម៉ាអានូ បានផលិតជោគជ័យនូវផលិតផលថ្មីពីជាតិប្រេងសុទ្ធដែលមាន
លក្ខណៈជាឱសថដូចជាសាប៊ូដុសខ្លួន សាប៊ូកក់សក់សូលុយស្យុងសំរាប់ងូតជាដើម

ឆ្នាំ ២០១៣ គាត់ប្រមែប្រមូលបានដើមទុនបន្តិចបន្តួចរួច ប្រមូលផ្ដុំមិត្តភ័ក្តិ សាច់ញាតិរួមគ្នាធ្វើ។
 
ដើម្បីធានាវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិត បង ម៉ាអានូ បានដាំរុក្ខជាតិឱសថជិត ២០ ហិកតា

ឆ្នាំ ២០១៤ សហករណ៍ទទួលបានប្រាក់ចំណេញជាង ៣០០ លានដុង ផលិតផលត្រូវបានគេស្គាល់ច្រើនជាង ចំណូលអាជីវកម្មកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ....។ 
 
ជាច្រើនឆ្នាំងរុក្ខជាតិឱសថស្លរួចប្រើមិនកើត ប៉ុន្តែបង
ម៉ាអានូ 
នៅតែឥតជិនណាយប្តេជ្ញាចិត្តធ្វើសារជាថ្មី

ផ្តើមពីធនធានរុក្ខជាតិឱសថសម្បូរបែបបូកបន្ថែមជាមួយរូបមន្តផ្សំឱសថបុរាណរបស់ជនជាតិ ម៉ុង យ៉ាវ នៅ សាប៉ា គា ត់បានផលិតជោគជ័យនូវផលិតផលថ្មីពីជាតិប្រេងសុទ្ធដែលមានលក្ខណៈឱសថដូចជាសាប៊ូដុសខ្លួន សាប៊ូកក់សក់សូលុយស្យុងសំរាប់ងូត សូលុយស្យុងត្រាំជាដើម ហើយបានប្រែក្លាយ វាអោយទៅជាផលិតផលទេសចរណ៍ដែលត្រូវបានភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅប្រទេសនិយមចូលចិត្ត៕

ផលិតផលជាតិប្រេងសុទ្ធមួយចំនួនចម្រាញ់ពីធម្មជាតិត្រូវបានដាក់តាំងនៅមណ្ឌលទេសចរណ៍ កាតកាត ឃុំ សានសាហូ ស្រុក សាប៉ា

បង ម៉ាអានូ (ខាងស្តាំ) ជាមួយឡចម្រាញ់ជាតិប្រេង

ហឿងធូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ