Thứ 2, 29/05/2017, 1:22 GMT+7
បងស្រី ហឺញ៉ាបម៉្លូ ពូកែការងារជាតិ រ៉ាប់រងការងារផ្ទះ
08:32, 04/02/2017
ប្រជាជននៅភូមិ សាហ៍បេ ឃុំអៀទូល ស្រុក គឺម៉្ហ្ការ៍ ខេត្ត ដាក់ឡាក់តែងផ្តោតមនោសញ្ចេតនាក្ដីទុកចិត្តនិងក្ដីស្រឡាញ់ចំពោះបងស្រីហឺញ៉ាបម៉្លូ - ប្រធានសាខាសមាគមនារីភូមិសាហ៍បេ។ ប្តេជ្ញាចិត្តធ្វើមាននៅលើទឹកដីនៃស្រុកកំណើតបងស្រីបានចិញ្ចឹម ជ្រូក មាន់ ដាំកាហ្វេ នាំមកនូវចំណូលជាង ២០០ លានដុងក្នុងមួយឆ្នាំ។
មិនត្រឹមតែជាស្ត្រីរ៉ាប់រងការងារផ្ទះដ៏ប៉ិនប្រសប់ និងស្វាហាប់ប៉ុណ្ណោះទេ បងស្រីនៅទាំងបានចូលរួមយ៉ាង
សកម្មក្នុងកិច្ចការសង្គមទៀតផង។ បងស្រីបានចលនាបងប្អូននៅក្នុងភូមិស្ម័គ្រចិត្តបរិច្ចាគដី រួមវិភាគ
ទានជាថៃពលកម្មធើ្វផូ្លវបេតុង ៦ ខ្សែ។ 
បងស្រី ហឺញ៉ាបម៉្លូ បានរួមវិភាគទានមិនតិចទេទៅក្នុងលទ្ធផលដ៏ល្អប្រសើរនៃសាខាសមាគមនារីភូមិ សាហ៍បេដែលត្រូវទទួលបានលិខិតសរសើរជាច្រើនឆ្នាំបន្តបន្ទាប់
 
បងស្រី ហឺញ៉ាបម៉្លូ គឺជាគំរូភ្លឺថ្លាអំពីការបង្កបង្កើនផលពូកែនៃភូមិ សាហ៍បេ
បងស្រី ហឺញ៉ាបម៉្លូ (ខាងឆ្វេង) ឧទ្ទេសនាមទម្រង់រូបភាពធ្វើសេដ្ឋកិច្ចមានប្រសិទ្ធភាពមួយចំនួនដល់បណ្តាសមាជិកាសមាគមនារីនៅក្នុងភូមិ

បងស្រី ហឺញ៉ាបម៉្លូ ចែករំលែកបទពិសោធន៍ថែទាំដើមកាហ្វេជាមួយនឹងបណ្ដាសមាជិកាសមាគមនារីនៅក្នុងភូមិ

បងស្រី ហឺញ៉ាបម៉្លូ និងបងប្អូននារីក្នុងសមាគមនារីនៅលើខ្សែផ្លូវបេតុងដែលបានបងប្អូនក្នុងភូមិរួមកម្លាំងកសាង

បងស្រីត្រៀមជានិច្ចក្នុងការជួយដល់ស្រ្តីនៅក្នុងភូមិខ្ចីទុនដើម្បីអភិវឌ្ឍផលិតកម្ម ដោយមិនចាំបាច់បញ្ចាំទ្រព្យសម្បត្តិអ្វីឡើយ ជម្រុញទឹកចិត្តបងប្អូននារីអោយចូលរួមបណ្តាថ្នាក់ផ្ទេរបច្ចេកទេសផលិតកម្ម ចែក រំលែកបទពិសោធពីការរស់នៅក្នុងគ្រួសារនិងការចិញ្ចឹមទូន្មានកូនៗ…៕

ផាមវ៉ាន់គឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ