Thứ 6, 28/07/2017, 11:48 GMT+7
បច្ចេកទេសចិញ្ចឹមមាន់ទោរ
10:09, 29/06/2016
ចិញ្ចឹមមាន់ទោរនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

* ទ្រុង៖ ទ្រុងចិញ្ចឹមមាន់ទោរត្រូវបានសង់នៅកន្លែងខ្ពស់ ស្រឡះស្រឡំធានារក្សាបានភាពកក់ក្តៅនារដូវរងារនិងត្រជាក់នារដូវក្តៅ។

- មាន់ទោរអាយុពី ០ ទៅ ៤ សប្តាហ៍ចិញ្ចឹមនៅក្នុងទ្រុងគ្រលំកម្តៅ៖ ដង់ស៊ីតេចិញ្ចឹមពី ១៥ ទៅ ៤០ ក្បាលក្នុង ១ ម៉ែត្រការ៉េ។ ក្នុងរយៈពេលគ្រលំកម្តៅ ប្រើទ្រុងគ្រលំកម្តៅដែលមានកំពស់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្តោយពី ១,០ ទៅ ១,២ ម៉ែត្រ ទទឹងពី ០,៧ ទៅ ០,៩ ម៉ែត្រ។ ជុំវិញត្រូវបានបាំងដោយក្ដារបន្ទះឬបន្ទះថែបដំបូលពីលើប្រក់ដោយសំណាញ់ក្រឡាល្អិតៗ ចៀសវាងកូនមាន់ហើរចេញ។

- មាន់មានអាយុពី ៥ ទៅ ១២ សប្តាហ៍៖ ដង់ស៊ីតេចិញ្ចឹមពី ៤ ទៅ ១២ ក្បាលក្នុង ១ ម៉ែត្រការ៉េ មាន់ ទោរត្រូវបានចិញ្ចឹមព្រលែងលើកម្រាលទ្រុងចាក់បេតុងហើយរោយអង្កាមឬកំទេចឈើពីលើកម្រាស់ ពី ៥ ទៅ ៨ សង់ទីម៉ែត្រ មានកន្លែងចាក់ខ្សាច់សម្រាប់អោយមាន់ត្រដុះខ្សាច់។ ធ្លាលេងត្រូវបានវាំងជិតដោយសំណាញ់ដើម្បីរាំងកុំអោយមាន់ហើរចេញក្រៅ។
 
អាយុបាន ៨ ខែគឺមាន់ទោរអាចពងបាន។ រយៈពេលពងច្រើនចាប់ពីដើមខែ ១ ដល់ ខែ ៤ ច័ន្ទគតិ

- ធ្វើទ្រុងអោយមាន់ពេញវ័យ៖ ចែកទ្រុងជាច្រើនខណ្ឌផ្សេងៗ គ្នាដើម្បីងាយស្រួលគ្រប់គ្រងនិងតាម ដានជំងឺតម្កាត់ រយៈកាលរីកលូតលាស់និងធំធាត់នៃមាន់។

* ជ្រើសរើសបក្សីពូជ៖ ជ្រើសរើសមាន់ណាដែលរហ័សរហួន ភ្នែកភ្លឺ រោមសំពោង ពោះសមល្មម ជើងថ្លោស ទម្ងន់ពី ២០ ដល់ ២៣ ក្រាម។

* ការថែទាំ៖

- ចិញ្ចឹមកូនមាន់ (ដំណាក់កាលអាយុពី ១ ទៅ ៣ ខែ)៖ មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធ្វើអំពីសំណាញ់លួសប្រហោង ប្រើអំពូលភ្លើងអគ្គិសនីដើម្បីកំដៅឲ្យមាន់ដោយសីតុណ្ហភាពពី ២៥ ទៅ ២៧ អង្សាសេ។ នៅបរិវេណនៃកន្លែងចិញ្ចឹមតែងតែបានកំចាត់មេរោគតាមកាលកំណត់យ៉ាងហោចពី ១៥ ទៅ ២០ ថ្ងៃម្តង។ ចំណីគឺប្រភេទកន្ទក់គ្រាប់សម្រាប់អោយកូនមាន់ស៊ី ប្រើប្រភេទស្នូកចំណីស្នូកទឹកសមស្របនឹងអាយុកាលរបស់មាន់... គប្បីដាក់បរិមាណកន្ទក់និងទឹកអោយគ្រប់ល្មមពេលមាន់ស៊ីអស់ត្រូវសំអាតស្នូកនិងដូរទឹកថ្មី។
 
- ចិញ្ចឹមមាន់ពេញវ័យ៖ មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធំ ប្រើចំណីដែលសម្រាប់អោយបក្សីស្រុកពេញវ័យបក្សីពង (កន្ទក់សម្រាប់មាន់ពង) គួបផ្សំនឹងស្រូវ។ អត្រាលា យអាស្រ័យទៅតាមរយៈកាល រីកលូតលាស់នៃមាន់។ អាចប្រើស្រូវដល់ ៦០% នៅក្នុងរបបចំណី។ ក្រៅពីនោះ ត្រូវគួបផ្សំឲ្យស៊ីបន្ថែមនូវត្រកួន ទងដំឡូងជ្វា តួដើមចេកហាន់តូចៗ។ល។
មាន់ពេញវ័យត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធំ ហើយប្រើចំណីដែលសម្រាប់អោយបក្សីស្រុក

* ការធ្វើអនាម័យបង្ការជំងឺ៖

- ឧស្សាហ៍ធ្វើអនាម័យទ្រុងចិញ្ចឹមអោយស្អាតបាត កាប់ឆ្ការគុម្ពោតឈើ កាយបង្ហូតលូ ចង្អូរជុំវិញទ្រុងចិញ្ចឹម បាញ់ថ្នាំសម្លាប់មេរោគកំចាត់ជាតិពុលតាមកាលកំណត់។

- ចាក់វ៉ាក់សាំងបង្ការតាមកាលកំណត់ចំពោះជំងឺមួយចំនួនដែលច្រើនតែប្រទះដូចជា៖ Newcaste គ្រុនផ្តាសាយបក្សី ជាដើម។

- កំចាត់ប្រភេទសត្វករកេរ បក្សីព្រៃនិងសត្វល្អិត ចង្រៃគ្រប់ប្រភេទតាមកាលកំណត់៕

ស៊ន់យ្វី - កុងស៊ន់ - ឌឹកទ្រឿង - ថេអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ