Thứ 2, 20/11/2017, 10:48 GMT+7
មេភូមិ ក្ស៊ើ ធ្វើសេដ្ឋកិច្ចពូកែ
14:10, 17/05/2017
អាស្រ័យដោយក្ដីព្យាយាមស៊ូទ្រាំលំបាក លោក ក្ស៊ើ ជនជាតិ ម៉ា ប្រធានភូមិ ប្យើង នៅឃុំ ក្វាងខេ ស្រុក ដាក់ហ្គឡុង ខេត្ត ដាក់ណុងបានឈានឡើងកតពីភាពក្រីក្រ។
ដោយបានទទួលការជួយឧបត្ថម្ភទុនកម្ចី មកទល់ពេលនេះ គ្រួសារលោកមានគោបន្តពូជនិងគោយកសាច់ ៣០ ក្បាលមានចំការកាហ្វេ ជាង ៣ ហិកតា។ លោកបានអោយដឹងថា៖ អាស្រ័យដោយចិញ្ចឹមសត្វគោនិងដាំដំណាំកាហ្វេ បណ្ដា ឆ្នាំកន្លងទៅថ្មីៗនេះ គ្រួសារលោកមានប្រាក់ចំណូលប្រមាណជា៣០០ លានដុងក្នុងមួយឆ្នាំ។

ផ្តើមពីរបៀបធ្វើរបស់គ្រួសារលោក ក្ស៊ើ មានគ្រួសារជាច្រើនក្នុងតំបន់បានមកសិក្សាបទពិសោធន៍ហើយអនុវត្តទៅក្នុងផលិតកម្មផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕
 
គ្រួសារលោក ក្ស៊ើ ដាំស្មៅបង្កាត់ដោយខ្លួនឯងដើម្បីធានាប្រភពចំណីអោយហ្វូងគោទាំងក្នុងរដូវប្រាំង

ឆ្លៀតប្រើប្រាស់នូវលាមកគោដើម្បីផ្អាប់ទៅជាជីសរីរាង្គដាក់អោយដើមកាហ្វេ

 
ចាប់តាំងពីអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសទៅក្នុងវប្បកម្ម ទិន្នផលកាហ្វេរបស់គ្រួសារលោក ក្ស៊ើ​ កើនឡើងគួរអោយកត់សម្គាល់

ពីឆ្នាំ ២០១២ លោក ក្ស៊ើ​ ទទួលបានការជួយឧបត្ថម្ភនូវគោញី ៤ ក្បាល និងគោឈ្មោល ១ ក្បាល បានបើកចេញនូវទិសដៅចិញ្ចឹមគោទ្រង់ទ្រាយធំរបស់គ្រួសារដូចសព្វថ្ងៃនេះ

អ៊ីក្រាក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ