Thứ 3, 30/05/2017, 5:45 GMT+7
យ័ញង៉ុកសាង - អ្នកភ្ជាប់ស្ពានមិត្ដភាពរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា
10:54, 05/04/2017
ជាង ២០ ឆ្នាំបម្រើការនៅក្នុងកងកម្លាំងការពារព្រំដែនខេត្ត គៀនយ៉ាង លោកវរសេនីយ៍ទោ យ័ញ ង៉ុកសាង​ តែងតែសម្រេចជាស្ថាពរនូវភារកិច្ចដោយស្នាដៃដ៏ឆ្នើម។
នៅឆ្នាំ ២០០៦ នាពេលគណៈកម្មាធិការប្រជាជនខេត្ត គៀងយ៉ាង បង្កើតក្រុមខណ្ឌសីមានិងបោះបង្គោលព្រំដែន បង យ័ញ ង៉ុកសាង បានប្រគល់ភារកិច្ចបកប្រែអោយក្រុមការងារ ហើយបំពេញកិច្ចការឃោសនាក្នុងដំណើរការកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែន ។
លោកវរសេនីយ៍ទោ យ័ញ ង៉ុកសាង (ខាងស្តាំ) ទទួល​គ្រឿង​ឥស្សរិយយសមិត្តភាពរបស់នាយករដ្ឋមន្ត្រី កម្ពុជា ប្រគល់ជូន។ រូបថត៖ លេសែន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ដោយការយល់ដឹងពីទំនៀមទម្លាប់ ជំនឿសាសនា សមត្ថភាពក្នុងការបកប្រែ បង យ័ញ ង៉ុកសាង  បាន ជួយភាគី វៀតណាម និងក្រុមខណ្ឌសីមា បោះបង្គោលព្រំដែនភាគី កម្ពុជា យល់ដឹងគ្នាទៅវិញទៅមកឯកភាពគ្នា ឈានទៅដល់ការកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនយ៉ាងត្រឹមត្រូវបំផុត។
លោកវរសេនីយ៍ទោ យ័ញ ង៉ុកសាង (អ្នកឈរទីពីរ ខាងឆ្វែង)​ ទទួល​គ្រឿង​ឥស្សរិយយស មិត្តភាពរបស់នាយករដ្ឋមន្រ្តី កម្ពុជា ប្រគល់ជូន។ រូបថត៖ លេសែន - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅដើមឆ្នាំ ២០១៧ បង យ័ញ ង៉ុកសាង  ត្រូវបាននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ហ៊ុនសែន ប្រគល់ជូន​គ្រឿង​ឥស្សរិយយសមិត្តភាពដោយមានស្នាដៃល្អក្នុងកិច្ចការសម្របសម្រួល ជួយកសាងនិងអភិវឌ្ឍអង្គភាពចំណុះយោធភូមិ​ភាគ​ទី​ ៣ នៃកងយោធពលខេមរភូមិន្ទ៕

លេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ