Thứ 3, 21/08/2018, 2:2 GMT+7
រ៉ឺចាំហ្វា ស្រ្តីជនជាតិ យ៉ារ៉ាយ គំរូរបស់ភូមិ ច្រាំងប្ល
15:54, 13/05/2018
បងប្អូនមាមីងនៅភូមិ ច្រាំងប្លឃុំ អៀខាយ ស្រុក អៀ-ហ្គ - រ៉ា យខេត្ត យ៉ាឡាយ នរណាក៏ស្រឡាញ់រាប់អានបងស្រី រ៉ឺចាំហ្វា ជនជាតិ យ៉ារ៉ាយ ពីព្រោះបងស្រីជាអ្នកដែលបានជួយអោយក្រុមគ្រួសារក្រីក្រជាច្រើនបានទទួលទុនកម្ចីពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍការបង្កបង្កើនផល លើកកម្ពស់ជីវភាពគ្រួសារ។
ជាមួយកិត្យានុភាពរបស់ខ្លួនក្នុងអំឡុង ១២ ឆ្នាំធ្វើជាប្រធានក្រុមនៃក្រុមទុនកម្ចី បងស្រី រ៉ឺចាំហ្វាបាន ចលនាឲ្យបណ្តាក្រុមគ្រួសារក្រីក្រខ្ចីទុនដោយអាទិភាព សហការចាត់តាំងវគ្គហ្វឹកហ្វឺន ណែនាំបច្ចេកទេសវប្បកម្មជូនបងប្អូនមាមីង រៀបចំរចនាសម្ព័នដំណាំដាំដុះ សត្វចិញ្ចឹមឡើងវិញ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។
បង រ៉ឺចាំហ្វា ជាអ្នកដែលបានជួយអោយក្រុមគ្រួសារ
ក្រីក្រ
ជាច្រើនបានទទួលទុនកម្ចីពីធនាគារ

ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅមានក្រុមគ្រួសារក្រីក្រជាង ២០០ ក្រុមក្នុងភូមិ ច្រាំងប្ល បានទទួល ទុនកម្ចីដោយចំនួនទឹកប្រាក់ជិតមួយពាន់លានដុង។
បង រ៉ឺចាំហ្វា ត្រូវបានប្រជាជនក្នុងភូមិ ច្រាំងប្ល ស្រឡាញ់ទុកចិត្តហើយធ្វើតាមក្នុងអំឡុងពេលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ
អាស្រ័យដោយការផ្លាស់ប្តូរ "ផ្នត់គំនិត របៀបធ្វើ" ក្រុមគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ មិនតែប៉ុណ្ណោះមានក្រុមគ្រួសារខ្លះបច្ចុប្បន្នមាន ប្រាក់ចំណូលបានកើនឡើងដល់ទៅរាប់រយលានដុងក្នុងមួយឆ្នាំ។
ភូមិ ច្រាំងប្ល មានគ្រួសារប្រជាជនជាង ១០០ ក្រុមសុទ្ធតែជាបងប្អូន
ជនជាតិ យ៉ារ៉ាយ

ចាស់ភូមិ រ៉ឺចាំហ្គលុច បានអោយដឹងថា ដោយមាន រ៉ឺចាំហ្វា ជួយឧបត្ថម្ភចំនួនក្រុមគ្រួសារ ក្រីក្រក្នុងភូមិបច្ចុប្បន្នបានថយចុះនៅប្រមាណ ៣០ ប៉ុណ្ណោះ។
បង រ៉ឺចាំហ្វា រួមដំណើរជាមួយបងប្អូនមាមីងក្នូងភូមិជានិច្ចដើម្បីអភិវឌ្ឍការបង្កបង្កើន ផល លើកកម្ពស់ជីវភាពគ្រួសារ

ចាស់ភូមិជឿជាក់ថា រាល់ទង្វើរបស់បងស្រីរ៉ឺចាំហ្វា នឹងរួមចំណែកជួយភូមិច្រាំងប្ល លែងមានក្រុមគ្រួសារក្រីក្រទៀតឡើយ៕
 វ៉ាន់ថុង
Văn Thông
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ