Thứ 5, 27/07/2017, 11:51 GMT+7
លោកគ្រូថ្នាក់មត្តេយ្យនៅ មូកាងចាយ
13:41, 11/04/2016
កើតនៅឆ្នាំ ១៩៨៥  ក្រោយរយៈពេល ៣ ឆ្នាំ  "ចុះភ្នំ" តាមសិក្សាផ្នែកមត្តេយ្យនៅសាលាអនុមហាវិទ្យាល័យគរុកោសស្យ ហាយ យឿង យុវកម្លាះជនជាតិ ម៉ុង គឺអាយ៉ាង  សម្រេចចិត្តត្រឡប់ មកស្រុកកំណើត  ធ្វើការនៅសាលាមតេ្តយ្យ ឡាវចាយ  ចំណុះ ឃុំ ឡាវចាយ ស្រុក មូកាងចាយ ខេត្ត អៀនបាយ។
ថ្នាក់មត្តេយ្យរបស់លោកគ្រូ គឺអាយ៉ាង មានសិស្សចំនួន ២៩ នាក់ត្រូវរៀនបណ្តោះអាសន្ននៅសាលាបឋមសិក្សា
 
គឺអាយ៉ាង ត្រូវបានចាត់តាំងអោយចូលចំណុចសាលាដើម្បី បង្កើតថ្នាក់មត្តេយ្យបង្ហាត់ប្អូនៗកុមារជនជាតិ  ម៉ុង។ ជាមួយឧត្តម ភាពជាអ្នកក្នុងតំបន់ គឺអាយ៉ាង  បង្រៀនភាសាជនជាតិមុន រួច  កត់ត្រាតាមសូរសព្ទ ហើយបង្រៀន  ភាសាគិញ អោយប្អូនៗជាក្រោយ។    

ចំពោះលោកគ្រូ គឺអាយ៉ាង ពិបាកបំផុតគឺអោយប្អូនៗ ហូបចុកព្រោះការងារនេះទាមទារនូវការអត់ធ្មត់ខ្ពស់
 
ម៉ោងបង្រៀនហាត់ប្រាណរបស់លោកគ្រូ គឺអាយ៉ាង
 
ផ្ដើមពីបណ្ដាថ្ងៃដំបូងមានសិស្សតិចតួចដោយលក្ខខណ្ឌមិនមាន បន្ទប់រៀន មកដល់ពេលនេះ ចំនួន  សិស្សសរុបជាប្រចាំក្នុងថ្នាក់មត្តេយ្យឡើងដល់ ២៩ នាក់ សុទ្ធតែក្នុង កំរិតអាយុចូលសាលារៀន។ 
 
លោកគ្រូ គឺអា យ៉ាង ថែទាំប្អូនៗតាំងពីការចូលដំណេក

ក្រៅពីបង្រៀនសិស្ស លោកគ្រូ គឺអាយ៉ាង នៅធ្វើការងារផ្សេងៗ  ទៀតដូចជា៖ ណែនាំប្អូនៗ ហូបចុក  អោយត្រូវរបៀប ស្របអនាម័យ  ដេកមុង...។

លោកគ្រូ គឺអាយ៉ាង បានអោយដឹងថា៖ បង្រៀនកុមារត្រូវចេះលួងលោមនិងអត់ធ្មត់។ មានពេលខ្លះ ខ្ញុំត្រូវរ៉ាប់រ៉ងទាំងតួនាទីជា "ឪពុក" ក្នុងថ្នាក់រៀនដើម្បីណែនាំប្អូនៗ រៀនមេរៀន

"ជាបុរស យើងអាច  ចាញ់សហភាតរៈដែលជានារីភេទ  ពីការថែទាំ បងេៀនប្អូនៗ រាំច្រៀងជាដើម ប៉ុន្តែប្តូរមកវិញ ដោយយើងមានកំលាំង អាចលីសែងបានល្អ  សង់ផ្ទះ ជួសជុលតុ កៅអីអោយប្អូនៗ  បានជាសាមីខ្លួនយើងសប្បាយ ចិត្តនៅពេលដែលលបានផ្សារភ្ជាប់ ជាមួយការងារនេះ"  លោកគ្រូ គឺអា យ៉ាង ចែករំលែកយ៉ាងដូច្នេះ៕
ហាយអៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ