Thứ 2, 28/05/2018, 6:16 GMT+7
លោកប្រធានឃុំជនជាតិ ម៉ុង អស់ពីចិត្ដពីថ្លើមដើម្បីស្រុកកំណើត
10:13, 19/02/2018
ងាយជិតស្និទ្ធ ស្វាហាប់ តែងតែ ជាគំរូ "អស់ពីចិត្តពីថ្លើមដើម្បីប្រជាជន" គឺជាពាក្យសម្តីកត់សម្គាល់របស់ប្រជាជននៅក្នុងតំបន់ពេលដែលនិយាយអំពីបង យ៉ាងសែវចូវ (កើតឆ្នាំ ១៩៨៦) ប្រធានគណៈកម្មាធិការប្រជាជនឃុំ ម៉ានថឹន ស្រុក ស៊ីមាកាយ (ខេត្ត ឡាវកាយ)។ 
កំណើតនិងធំដឹងក្តីឡើងនៅក្នុងគ្រួសារក្រីក្រមួយប៉ុន្តែបង យ៉ាងសែវចូវ តែងតែព្យាយាមរៀនសូត្រហើយបានក្លាយជាអនុបណ្ឌិតកសិកម្មដំបូងបង្អស់នៃស្រុក ស៊ីម៉ាកាយ។ 
 
បង យ៉ាងសែវចូវ ណែនាំបច្ចេកទេសដាំដុះដល់បងបូ្អននៅកុ្នងឃុំ

ក្នុងឆ្នាំ ២០១២ បន្ទាប់ពីត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ម៉ានថឹន បងបានចលនាបងប្អូនជនជាតិសកម្មក្នុងការកសាងជនបទថ្មីនិងដំណើរការអនុវត្តនូវបណ្តាទម្រង់រូបភាពដែលមានប្រសិទ្ធភាពខ្ពស់ដូចជា៖ ដាំដើមតាមថឹត ដំណាំស្ពៃក្តោប ចិញ្ចឹមជ្រូកខ្មៅ...។ 
 
បង យ៉ាងសែវចូវ ចលនាបងប្អូនជនជាតិនៅក្នុងឃុំរួមវិភាគទានជាកម្លាំងកាយ
កសាងផ្លូវភូមិ

តែ ៤ ឆ្នាំក្រោយ ទម្រង់រូបភាពទាំងនេះត្រូវបានពង្រីកទូលំទូលាយទៅកាន់ភូមិជាច្រើន រួមចំណែកនាំ ម៉ានថឹន ក្លាយជាឃុំគំរូនៃស្រុក ស៊ីម៉ាកាយ អំពីការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនិងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
 
ចំពោះបងប្អូនមាមីងជាច្រើននៅឃុំម៉ានថឹន បង យ៉ាងសែវចូវ គឺជាមនុស្សហ៊ានគិត ហ៊ានធ្វើហ៊ានទទួលខុសត្រូវ

ជាមួយនឹងការរួមវិភាគទានយ៉ាងសកម្មដល់មូលដ្ឋាននៅក្នុងឆ្នាំ ២០១៦ បង យ៉ាងសែវចូវ ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ ម៉ានថឹនមជ្ឈិមសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញ ប្រគល់ជូននូវកិត្តិនាមជាវង់ភ័ក្ត្រ ១ ក្នុងចំណោម ១០ វង់ភ័ក្ត្រគំរូវ័យក្មេង វៀតណាម ឆ្នាំ ២០១៦៕
អត្ថបទនិងរូបថត៖ ហុងនិញ - ហឿងធូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖