Thứ 4, 12/12/2018, 13:23 GMT+7
អតីតយុទ្ធជនឈានឡើងធ្វើមាន
13:55, 24/07/2018
ដោយមានការប្ដេជ្ញាចិត្តនិងគំនិតរឹងប៉ឹងរបស់យុទ្ធជន ជិត ២០ ឆ្នាំមុន អតីតយុទ្ធជន ប៊ួយង៉ុកលៀមបានក្លាហានហ៊ានទទួល យកដី ១០ហិកតានៅឃុំ ហាយហ្វា - ឃុំរហោឋានមួយប្របមាត់សមុទ្រ គ្មាភ្លើង គ្មានទឹកស្អាតនៅតំបន់ព្រំដែន ម៉ុងកាយ(ខេត្ត ក្វាងនិញ) ដើម្បី វិនិយោគផលិតកម្ម ចិញ្ចឹមសត្វ។
អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់រដ្ឋនិងការខិតខំរបស់សាមីខ្លួនផ្ទាល់ផ្ទៃដីដែលគ្រួសារលោក ប៊ួយ ង៉ុកលៀម ទទួលគ្រប់គ្រង ធ្វើអាជីវកម្មឥឡូវ គឺជាបណ្ដាស្រះចិញ្ចឹមបង្គាតាមវិធីទំនើបដោយមានចំនួន ទុនវិនិយោគឡើងដល់ជិត ១០០ ពាន់លានដុង។
សិប្បកម្មចិញ្ចឹមបង្គារបស់គ្រួសារអតីតយុទ្ធជន ប៊ួយង៉ុកលៀម ជាសិប្បកម្មមួយក្នុងចំណោមសិប្បកម្ម ២ ដែលត្រូវបានផ្តល់វិញ្ញាបនបត្រគ្រប់លក្ខខណ្ឌចិញ្ចឹមតាមស្តង់ដារ VietGap នៅទីក្រុង ម៉ុងកាយ

ក្រុមហ៊ុនភាគហ៊ុនជលផល កាតភូហាយដោយលោក ប៊ួយង៉ុកលៀម ជានាយកបច្ចុប្បន្នគឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសនាំមុខនៅខេត្ត ក្វាងនិញ ក្នុងវិស័យផលិតផ្គត់ផ្គង់ បង្គាលក្ខណៈពាណិជ្ជកម្មអោយទីផ្សារក្នុងប្រទេស និងនាំចេញមាន សមត្ថភាពផលិតក្នុងរដូវកាលនីមួយៗ ពី ៧០ - ៨០ តោនហើយផលចំណូលប៉ាន់ប្រមាណជាង ១០ ពាន់លានដុងក្នុងមួយរដូវកាល។
អតីតយុទ្ធជន ប៊ួយង៉ុកលៀម ជាអ្នកជម្រុញការកសាងផ្លាកយីហោសមូហភាព “បង្គាបាយជើងស ម៉ុងកាយ” និងនាំមុខកុ្នងការអនុវត្តវិទ្យាសាស្ត្រទៅកុ្នងការចិញ្ចឹមបង្គាឧស្សាហកម្ម
 
ចិញ្ចឹមបង្គាតាមវិធី  VietGAP នៅសិប្បកម្មចិញ្ចឹមបង្គារបស់គ្រួសារអតីតយុទ្ធជន ប៊ួយ ង៉ុកលៀម នៅឃុំ ហាយហ្វាមុននេះបច្ចុប្បន្នគឺអនុសង្កាត់លេខ ៩ សង្កាត់ ហាយហ្វា ទីក្រុង ម៉ុងកាយ

ជំពាក់ចិត្តនឹង តំបន់ដីជាប់ព្រំដែនដែលជាទីដំបូងបង្អស់នៃមាតុភូមិលោក ប៊ួយង៉ុកលៀម មានកិត្តិយស
បានទទួលរង្វាន់ជាច្រើនរបស់បណ្តា ក្រសួង ផ្នែកមជ្ឈិម និងមូលដ្ឋានអំពីស្នាដៃក្នុងការផលិត ធ្វើអាជីវកម្មអភិវឌ្ឍមុខរបរ បង្កការងារធ្វើនិងរកស៊ីចិញ្ចឹមជីវិតឲ្យពលករ៕
អត្ថបទ៖ ម៉ាយហ៊ឹង - រូបថត៖ ហ្វាងហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ