Thứ 7, 18/08/2018, 15:29 GMT+7
អ្នកដែលជួយបងប្អូនជនជាតិចាកផុតពីភាពក្រីក្រដោយរបរប្រពៃណី
16:02, 10/03/2018
នោះគឺបងស្រី ថាវធីស៊ុង ជនជាតិ ម៉ុង រស់នៅភូមិ តាភីន ឃុំ តាភីន ស្រុក សាប៉ា (ខេត្ត ឡាវកាយ)។ 
ពីបាតដៃទទេទាំងពីរ បងស្រី ស៊ុងបានក្លាហានហ៊ានខ្ចីដើមទុនបង្កើតក្លឹបត្បាញសំពត់សង្កឹម ជួយអោយ បងប្អូននារីជាច្រើននៅក្នុងភូមិមានការងារធ្វើបន្ថែមនិងបង្កើនចំណូល។
បងស្រី ថាវធីស៊ុង ជាមួយនឹងពានរង្វាន់លេខ ២ ក្នុងការ
ប្រឡង “គំនិតច្នៃប្រឌិតកាត់បន្ថយភាពក្រីក្រដោយចីរភាពអាស្រ័យដោយពង្រីកកម្លាំងផ្ទៃក្នុងសហគមន៍ឆ្នាំ ២០១៦”

សព្វថ្ងៃ បងស្រី ស៊ុង កំពុងទទួលបន្ទុកគ្រប់គ្រងក្លឹបត្បាញសំពត់សង្កឹមលេខ ១ នៅភូមិ កាងង៉ាយ ឃុំ តា ភីន ដោយមានមនុស្សប្រមាណ ៥០ នាក់មកចូលរួម។ ផលិតផលសំពត់សង្កឹមទាំងអស់របស់ក្លឹបសុទ្ធតែបានធ្វើអំពី វត្ថុធាតុដើមពីធម្មជាតិហើយសម្បូរបែបដូចជា៖កាបូបដាក់លុយប៉ាក់ សាកាដូ កាបូបយួរ កម្រាលតុ ខោអាវជាដើម។
 
ដើម្បីទទួលបានផលិតផលសំពត់សង្កឹមដ៏ពេញចិត្ត បងស្រី ថាវធីស៊ុង
តែងតែទទួលបន្ទុកដំណាក់កាលជ្រលក់ពណ៌សំពត់ដោយផ្ទាល់

មិនត្រឹមតែលក់ផ្ទាល់អោយភ្ញៀវទេសចរប៉ុណ្ណោះទេ ផលិតផលសំពត់សង្កឹមជាច្រើនរបស់ក្លឹបនៅបានដាក់តាំងលក់នៅ ហាណូយ ទីក្រុង ហូជីមិញនិងប្រទេសមួយចំនួននៅលើពិភពលោកដូចជា៖ សហរដ្ឋអាមេរិកបារាំង ដាណឺម៉ាក...។
 
បងសី្រ ថាវធីសុ៊ង ឧទេស្ទ នាមផលិតផលសំពត់សងឹ្កមរបស់ក្លឹបត្បាញសំពត់សង្កឹមលេខ ១ នៅភូមិកាងង៉ាយ ឃុំ តាភីន អោយភ្ញៀវបរទេស

ចូលរួមក្នុងក្លឹបនោះ បងប្អូន នារីក្នុងភូមិមានប្រាក់ចំណូលបន្ថែមពី ៥០០ ពាន់ដុងដល់ ៥ លានដុងក្នុងមួយខែ។​ ដោយមានស្នាដៃក្នុងការផ្សព្វផ្សាយរបរសិប្បកម្មប្រពៃណី ឆ្នាំ ២០១៦ បងស្រី ថាវធីស៊ុង ត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញជូនពានរង្វាន់ លឿងឌិញកួ ព្រមជាមួយនឹងនាមករណ៍ ពានរង្វាន់ដ៏មានតម្លៃផ្សេងៗ ទៀតផង៕
ង៉ុកយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ