Thứ 2, 25/09/2017, 9:40 GMT+7
អ្នកដែលបន្តរក្សានូវចង្វាក់ ថែន
13:40, 10/02/2016
នៅ ទ្វៀនក្វាង រំលឹកដល់សិល្បៈករច្រៀងចម្រៀងថែន ហាធន់ នៅឃុំ តឹនអាន ស្រុក ចៀមហ្វា ទូទាំងភូមិតាំងពីភូមិលើ រហូតដល់ភូមិក្រោម នរណាក៏ស្គាល់។
សិប្បករ ហាធន់ ជាជនជាតិ តៃ ដំបូងបង្អស់ដែលបានរដ្ឋប្រគល់ជូនកិត្តិនាមជាសិល្បៈករប្រជាប្រិយ

ចាប់កំណើតក្នុងគ្រួសារមួយដែលមានប្រពៃណីភ្ជាប់នឹងសិល្បៈេម៉្លោះហើយតាំងពីតូចលោកអាចច្រៀងបានចម្រៀង ថែនចង្វាក់តាំងបុក (ផ្លូវគោក) តាំងណាម (ផ្លូវទឹក) គឺជាចង្វាក់ពីរដែលពិរោះបំផុតនិងពិសេសដាច់ដោយឡែករបស់ បងប្អូនជនជាតិ តៃ។
កូននិងចៅរបស់សិល្បៈករ ហាធន់ សុទ្ធតែជាអ្នកច្រៀងចំរៀងថែនដ៏ពិរោះ

ជាមួយបំណងប្រាថ្នាថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនលោកបានបង្រៀនច្រៀងចម្រៀងថែនដល់សមាជិកទាំងឡាយនៅកុ្នងគួ្រសារ។ អាស័្រយដូច្នេះ ហើយទើបកូនទាំង ៦ នាក់និងចៅរបស់គាត់សុទ្ធតែចេះច្រៀងចម្រៀង ថែន ទាំងបណ្ដាចង្វាក់បុរាណដែលពិបាកច្រៀងបំផុត។ បច្ចុប្បន្ននេះទោះបីមានវ័យចំណាស់ហើយក៏ដោយ ប៉ុន្តែសិល្បៈករ ហាធន់ នៅតែព្យាយាមស្រាវជ្រាវ កែលំអនូវបទចម្រៀងថែនបុរាណទាំងឡាយនិពន្ធបទចំរៀងថែនថ្មីៗ។ ក្នុងឆ្នាំ ២០០៧ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ទ្វៀនក្វាង បានអញ្ជើញលោកចូលមកបង្រៀនថ្នាក់ច្រៀងចម្រៀងថែនដំបូងបង្អស់របស់ខេត្ត។ ចាប់ពីពេលនោះមកផ្នែកវប្បធម៌ខេត្តតែងអញ្ជើញលោកបង្ហាត់បង្រៀនចំរៀង​​​​​ថែន។
បំណងប្រាថ្នារបស់សិប្បករ ហាធន់ គឺមួយថ្ងៃកាន់តែមានមនុស្សច្រើននាក់ចេះច្រៀងនិងស្រឡាញ់ពេញចិត្តចង្វាក់ថែន

សិល្បៈករ ហាធន់ បានសំណេះសំណាលថា៖ “បំណងប្រាថ្នារបស់ខុំ្ញគឺពីមួយថ្ងៃទៅមួយថ្ងៃនឹងមានអ្នកចេះច្រៀងនិងស្រឡាញ់ពេញចិត្តចង្វាក់ថែនកាន់តែច្រើន។ នោះគឺចំណងមនោសញ្ចេតនាដែលផ្សារភ្ជាប់មនុស្សគ្រប់រូបនឹងគ្នា”៕
 
សិល្បៈករ ហាធន់ បាននាំចម្រៀងថែន មកកាន់តែជិតជាមួយនឹងជីវភាពរស់នៅ

ហាឌឹក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ