Thứ 7, 17/11/2018, 1:30 GMT+7
អ្នកដែលប្តូរផ្តាច់នឹងការអភិរក្សវប្បធម៌ តីង្វៀន
20:19, 29/08/2018
បណ្ឌិត ទ្វៀតញុងបួនក្រុង -នាយិការងមជ្ឈមណ្ឌលវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្ត (សាកលវិទ្យាល័យ តីង្វៀន) ជាជនជាតិ អេដេបច្ចុប្បន្នរស់នៅភូមិ ម-ប្លត ឃុំ អៀបុងស្រុក ក្រុងណា (ខេត្ត ដាក់ឡាក់)គឺជាអ្នកខិតខំប្តូរផ្តាច់ ចំពោះការងារអភិរក្សវប្បធម៌ តីង្វៀន។
ចាប់ពីឆ្នាំ ២០០៧ មកដល់ពេលនេះ បណ្ឌិត ទ្វៀតញុងបួនក្រុង ជាមួយស្វាមីអនុវត្តដោយជោគជ័យនូវបណ្តាប្រភេទវចនានុក្រមតាមប្រព័ន្ធឌីជីថលដូចជា៖ វៀត-យ៉ារ៉ាយ វៀត - ស្ទៀង វៀត - ម៉្នុង វៀត - ចាម ធ្វើជាប្រធានក្រុមសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនូវប្រធានបទមួយចំនួនលំដាប់ថ្នាក់ក្រសួង៖ ស្រាវជ្រាវពិធីបុណ្យប្រជាប្រិយអេដេ ចម្រៀងប្រជាប្រិយ អេដេសរសេរកម្មវិធីសិក្សាបង្រៀនភាសា អេដេ កម្មវិធីសិក្សាបង្រៀនភាសា ចាម លើបណ្តាញអ៊ិនធើណែត។
បណ្ឌិត ទ្វៀតញុងបួនក្រុងជាអ្នកជក់ចិត្តយ៉ាងខ្លាំងក្នុងការស្រាវជ្រាវវប្បធម៌តីង្វៀន

បណ្ឌិត ទ្វៀតញុងបួនក្រុង នៅក្នុងសាលបង្រៀននៃសាកលវិទ្យាល័យ តីង្វៀន

ប្រធានបទសិក្សាស្រាវជ្រាវមានលក្ខណៈ វិទ្យាសាស្ត្រជាច្រើនដែលមានការរួមវិភាគទាននូវកម្លាំងពលំរបស់ បងស្រីនៅទាំងបានបោះពុម្ពជាសៀវភៅ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដូចជា៖ វប្បធម៌មាតាធិប តេយ្យតាមរយៈវីរកថា អេដេ វប្បធម៌ភោជនាហារ អេដេ...។
បណ្ឌិត ទ្វៀតញុងបួនក្រុង បានជួយអោយសិស្សនិសិត្សសាកលវិទ្យាល័យ តីង្វៀន យល់ដឹងត្រឹមត្រូវនិងយល់ជ្រៅជ្រះជាងអំពីវប្បធម៌ តីង្វៀន

ការលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តរបស់ បណ្ឌិត ទ្វៀតញុងបួនក្រុងបានរួមចំណែកយ៉ាងសកម្មក្នុងការងារអភិរក្សនិងពង្រីកវប្បធម៌ជនជាតិភាគតិចនៅ តីង្វៀន

ដោយការលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តយ៉ាងប្ដូរ ផ្ដាច់ក្នុងការស្រាវជ្រាវ អភិរក្សនិងពង្រីកសម្បត្តិវប្បធម៌ ភាសា អក្សរសរសេររបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់ តីង្វៀន បណ្ឌិត ទ្វៀតញុងបួនក្រុង បានជួយអោយមនុស្សជាច្រើនអាចយល់ដឹងត្រឹមត្រូវនិងយល់ជ្រៅជ្រះជាងអំពីវប្បធម៌ តីង្វៀន៕
ប៊ិញង្វៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖