Thứ 7, 18/11/2017, 19:14 GMT+7
អ្នកដែលអស់ពីចិត្តពីថ្លើមជាមួយនឹងកុមារជនជាតិខ្មែរ
15:28, 03/05/2016
សាលាមត្តេយ្យ តឹនមី ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលនៃស្រុកត្រាអូន (ខេត្ត វិញឡុង) សិស្សានុសិស្សភាគច្រើនគឺជាកូនចៅបងប្អូនជនជាតិខ្មែរដែលមានជីវភាពលំបាកលំបិន។ ដើម្បីរក្សាបានចំនួនសិស្សានុសិស្សមករៀនគ្រប់ចំនួន អ្នកគ្រូវិញធីកឹមវ៉ឹន តែងតែទៅដល់ភូមិនីមួយៗ ផ្ទះនីមួយៗ ចលនាឪពុកម្តាយអោយប្អូនៗទៅសាលា។
ប្អូនៗសិស្សានុសិស្សស្ដាប់ការពន្យល់មេរៀនគួបផ្សំនឹងរូបភាពនៃឧបករណ៍បង្ហាត់បង្រៀនយ៉ាងរស់រវើកដែលអ្នកគ្រូ វិញធី កឹមវ៉ឹន ធ្វើដោយដៃឯង

ជាជនជាតិខ្មែរ អ្នកគ្រូ វិញធី កឹមវ៉ឹន យល់ច្បាស់ពីក្ដីលំបាកលំបិនរបស់សិស្សានុសិស្សដែលជាកូនចៅបងប្អូនជនជាតិខ្មែរ

ក្នុងម៉ោងសិក្សា អ្នកគ្រូ វ៉ឹន ប្រើទាំងពីរភាសាវៀតណាមនិងខ្មែររួមបញ្ចូលគ្នាក្នុងការ បង្ហាត់បង្រៀនដើម្បីប្អូនៗងាយក្រេបយកចំណេះដឹង។ ដោយផ្អែកលើមូលដ្ឋានកម្មវិធីរួម អ្នកគ្រូមានភាពបត់បែនក្នុងវិធីសាស្រ្តបង្ហាត់បង្រៀន ធ្វើយ៉ាងណាអោយសមស្របនឹងលក្ខខណ្ឌជាក់ស្តែង។ អាស្រ័យដោយភាពជិតស្និទ្ធរបស់អ្នកគ្រូ ការយកចិត្តទុកដាក់របស់គ្រួសារនេះ ហើយបានជាកូនសិស្សទៅរៀនកាន់ តែច្រើនឡើងៗ។
 
ថ្មីៗនេះ អ្នកគ្រូ វិញធី កឹមវ៉ឹន មានកិត្តិយសបានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត វិញ ឡុង ប្រគល់ជូនកិត្តិនាម  “ដី - សមាស”
 
អាស្រ័យដោយភាពជិតស្និទ្ធរបស់អ្នកគ្រូ វិញធី កឹមវ៉ឹន នេះហើយបានជម្រុញទឹកចិត្តបន្តិចម្ដងៗ ដល់ក្រុមគ្រួសារប្អូនៗ យកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្ររបស់ប្អូនៗកុមារ

អ្នកគ្រូ វ៉ធ្វីហាំង នាយិកាសាលាមត្តេយ្យ តឹនមី បានអោយដឹងថា អ្នកគ្រូ វ៉ឹន គឺជាគំរូមួយក្នុងចំណោមគំរូភ្លឺអំពីការនវានុវត្តក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល។ អ្នកគ្រូ វ៉ឹន ទទួលបានពានរង្វាន់ជាច្រើននៅក្នុងពិធីប្រឡង "ឧបករណ៍សម្រាប់បង្ហាត់បង្រៀន" លំដាប់ថ្នាក់សាលា ថ្នាក់ស្រុក ថ្នាក់ខេត្តនិងរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ អ្នកគ្រូ វ៉ឹន ថែមទាំងទទួលបានកិត្តិនាម "ដី - សមាស" របស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត វិញឡុង ទៀតផង៕
ផាមមិញទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ