Thứ 6, 23/06/2017, 22:43 GMT+7
"អ្នកស្ទាត់ជំនាញខាងព័ត៌មានវិទ្យា" ដំបូងបង្អស់របស់បងប្អូនជនជាតិខ្មែរ
10:18, 20/01/2016
មុននេះមិនយូរប៉ុន្មានព្រះតេជគុណចៅហាក់ ព្រះចៅអធិការវត្តទឹកផុសឃុំ ចូវឡាំង ស្រុក ទ្រីតូន (ខេត្តអានយ៉ាង) ត្រូវបានទស្សនាវដ្តី e-Chip ផ្តល់កិត្តិនាមជា "អ្នកស្ទាត់ជំនាញខាងបច្ចេកព័ត៌មានវិទ្យា"។
ព្រះតេជគុណ ចៅហាក់ មានបំណងប្រាថ្នាឆ្លងតាមរយៈម៉ាស៊ីនកុំព្យូទ័រ បងប្អូនជនជាតិខ្មែរបានបង្កៀកចូលជិតនឹងកំណប់ពុទ្ធិដ៏ធំអស្ចារ្យរបស់មនុស្សជាតិ

ព្រះតេជគុណ ចៅហាក់ បានក្លាយទៅជាជនជាតិខ្មែរដំបូងបង្អស់ក្នុងទូទាំងប្រទេសមានកិត្តិយសទទួលបាននាមករណ៍នេះ។
ព្រះតេជគុណ ចៅហាក់ សិក្សាស្រាវជ្រាវបណ្ដាផ្នែកទន់អនុវត្តមុនពេលណែនាំអោយសិក្ខាកាម
 
ព្រះតេជគុណ ចៅហាក់ បានបើកថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃជាច្រើននៅក្នុងវត្ត។បន្ទប់រៀនមាំទាំស្អាតបាតគួរសមមានកុំព្យូទ័រ ១៣ គ្រឿងដែលឧបត្ថម្ភដោយសប្បុរសជនទាំងឡាយសំរាប់លោកគ្រូនិងសិស្សអនុវត្តលើម៉ាស៊ីន។ ថ្នាក់បង្រៀនមានគ្រប់បីកំរិត ពីកំរិតដំបូងដល់សរសេរកម្មវិធី ដំឡើងផ្នែកទន់ ជួសជុលផ្នែករឹង។
 
ព្រះតេជគុណ ចៅហាក់ ជួសជុលម៉ាស៊ីនកុំព្យូទ័ររបស់ថ្នាក់រៀនដោយអង្គឯងផ្ទាល់

ព្រះតេជគុណ ចៅហាក់ មានសង្ឃដីកាថា ចូលវត្តប្អូនៗបានរៀនភាសា វៀតណាម ភាសាខ្មែរនិងចូលរៀនថ្នាក់ព័ត៌មានវិទ្យា ទាំងឡាយផង។ ប្អូនៗ មានចំណេះដឹងបន្ថែមមានអាជីពពេលត្រឡប់មកសហគមន៍វិញនឹងជួយដល់ក្រុមគ្រួសារ និងសង្គម។
ប៉ុន្មានឆ្នាំថ្មីៗនេះ ព្រះតេជគុណចៅហាក់ បានបើកថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិត ថ្លៃជាចើ្រន

ព្រះតេជគុណ ចៅហាក់ មានបំណងប្រាថ្នាឆ្លងតាមរយៈម៉ាស៊ីនកុំព្យូទ័រ បងប្អូនជនជាតិខ្មែរបានបង្កៀកចូលជិតនឹង "កំណប់ពុទ្ធិដ៏អស្ចារ្យរបស់មនុស្សជាតិ" មានចំណេះដឹងបន្ថែមដើម្បីចាកផុតពីភាពក្រីក្រនិងជាជំហានៗធ្វើមានលើតំបន់ដីរបស់មាតុភូមិ៕

ង្វៀនហ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ