Thứ 3, 16/10/2018, 14:36 GMT+7
ការច្នៃប្រឌិតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន សម្រាប់អនាគតដែលមានភាពរឹងមាំ
14:30, 12/08/2018
គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាតវៃ ​អាស៊ាន (ASCN) ត្រូវ​បាន​បង្កើតឡើង​នៅ​​ថ្ងៃទី​ ២៨ ខែ ​មេសា ឆ្នាំ​ ២០១៨ ​ដែល​ជា​វេទិកា​រួម​គ្នា​មួយ​សម្រាប់​ទីក្រុង​របស់​សមាជិក ​អាស៊ាន​ ដើម្បី​ផ្លាស់ប្តូរ​ការអនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ដូចជា​ផ្តល់​ដំណោះស្រាយ​ក្នុង​ទីក្រុង​និង​ការជំរុញ​គម្រោង​ទីក្រុង​ឆ្លាតវៃ​ឲ្យ​បាន​ជោគជ័យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​កំណើន​អ្នក​មក​រស់នៅ​ទីក្រុង​ដែល​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​។
ទីក្រុង​ចំនួន​ ២៦ ​​ក្នុង​ប៉ុន្មានប្រទេសនៃសហគមន៍​អាស៊ាន ​​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ជាមួយគម្រោង​​ បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ (ASCN) នេះ​ដែល​ជា​បណ្តុំ​អ្នកត្រួសត្រាយ​ផ្លូវ​សម្រាប់​ទីក្រុង​នៅក្នុងប៉ុន្មាន​ប្រទេសនៃ​សហគមន៍ អាស៊ាន ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​។ ​
ភ្នំពេញ សៀមរាប និង​ បាត់ដំបង​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ អាស៊ាន​ ចំនួន​ ២៦ ។ រូបថត៖ Postkhmer.com
 
នៅ​ប្រទេស​កម្ពុជា ​ក៏​ស្វាគមន៍​ទីក្រុង​ចំនួន​ ៣ ​ដែល​បាន​ចូលរួម​សាកល្បង​ក្នុង​គម្រោង​ទីក្រុង​ឆ្លាតវៃ ​អាស៊ាន ​នេះ​គឺ​មាន​ទីក្រុង ​ភ្នំពេញ ទីក្រុង​ បាត់ដំបង​ និង​ទីក្រុង​សៀមរាប​។ ​ទីក្រុង​ទាំង​នេះ​នឹង​ដាក់ ​ចេញ​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរការ​អនុវត្ត​គម្រោង​ ASCN នេះ​។

ទំនាក់ទំនង​របស់​គម្រោង ASCN នៅក្នុង​ប្រធានបទ​របស់​ប្រទេស សាំងហ្គាពួរ ​ដែល​ជា​ប្រធាន ​អាស៊ាន ​ស្តីអំពី​កាលានុវត្តន៍​និង​ភាពរឹងមាំ (Resilience​ និង Innovation) ដោយ​លើក​ទឹកចិត្ត​ដល់​បណ្តា​ទីក្រុង​ដែល​ជា​សមាជិក​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាជន​ជាង​ ៩០ ​លាន​នាក់​នៅក្នុង​តំបន់​ អាស៊ាន​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​មក​រស់នៅ​ក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ​ ២០៣០ ​ហើយ​ទីប្រជុំជន​ជា​មធ្យម​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​នឹង​មាន​ប្រជាពលរដ្ឋ​រស់ នៅ​ចន្លោះ​ពី​ ២០០ ០០០ ទៅ ២ លាន​នាក់​ស្មើ​នឹង​ ៤០%  ​នៃ​កំណើន​ក្នុង​តំបន់​។
ទិដ្ឋភាព​ពេល​រាត្រី​នៃទីក្រុង ហូជីមិញ (ប្រទេសវៀតណាម) ដែលជាទីក្រុងឆ្លាតវៃ​មួយក្នុងចំណោមទីក្រុងឆ្លាតវៃ​អាស៊ាន​ (ASCN)ទាំង ២៦ នៃសហគមន៍អាស៊ាន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជំហានដំបូងរបស់គម្រោង ASCN ត្រូវបានដាក់ចេញ៖ នៅក្នុងកិច្ចប្រជុំសម្ពោធគម្រោង ASCN កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៨ មានកិច្ចព្រមព្រៀងចំនួន ៥ ត្រូវបានចុះហត្ថលេខានៅក្នុងចំណោមទីក្រុងក្នុងគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន (ASCN) ជាអ្នកផ្តល់ដំណោះស្រាយនិងដៃគូខាងក្រៅដើម្បីគាំទ្រដល់គោលបំណងនៃបណ្តាញនេះ។

បណ្ដាប្រទេសនៃសហគមន៍​អាស៊ាននិង​ដៃគូ ​កំពុង​ទន្ទឹងរង់ចាំ​ការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​​គម្រោង ASCN នេះ​ពី​មេដឹកនាំ​ អាស៊ាន​ នៅក្នុង​កិច្ចប្រជុំ​ក្នុង​ខែ វិច្ឆិកា ​ឆ្នាំ​ ២០១៨ ​ខាង​មុខ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីអំពី​គម្រោង ASCN សូម​ចូល​ទៅ​កាន់ហ្វេសប៊ុក ASEAN Smart Cities Network៕
ជ័យពិសិដ្ឋ (postkhmer.com,​ vnanet.vn)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ