Chủ nhật, 18/11/2018, 13:0 GMT+7
តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន បង្អួតរាង​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប សម្រាប់​រដូវ​បុណ្យ ហា​ឡូ​វីន
15:34, 01/11/2018
ក្រុម​តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន ល្បីល្បាញ​ខាង​ការ​បញ្ចេញ​ម៉ូត​ប្លែក​អស្ចារ្យ​សម្រាប់​រាល់​រដូវ​បុ​ណ្យ​ធំៗ។
ហើយ នាង ខាយលី នាង ក្លូ នាង គីម នាង កេនដុល និងនាង ឃួតនី បានកំណត់ស្តង់ដារម៉ូតកាន់តែខ្ពស់ជាងមុននៅឆ្នាំនេះ ខណៈដែលពួកនាងដើរបង្ហាញម៉ូតក្នុងកម្មវិធី Victoria Secret Angels ក្នុងឈុត រោមបក្សីសម្រាប់រដូវបុណ្យ ហាឡូវីន នៅទីក្រុង ឡូសអ៊ែនជែលឡេស រដ្ឋ កាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃ ពុធ ទី ៣១ ខែ តុលា។

ម្តាយ​ថ្មីថ្មោង នាង ខាយ​លី អាយុ ២១ ឆ្នាំ និង​នាង ក្លូ អាយុ ៣៤ ឆ្នាំ បាន​បង្កើន​ភ្លើង​កម្តៅ ខណៈ​ដែល​អ្នក​ទាំង ២ បង្ហាញ​រាង​ស្វ៊ែ​ល​សិច​ស៊ី​មិនធម្មតា​ក្រោយ​កើតកូន​រួច ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌ស ដោយមាន​ចង​ស្លាប​ធំៗ​ នៅ​ពីក្រោយខ្នង​ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិ​ការណ៍​ដើរ​ម៉ូត​កាន់តែ​អស្ចារ្យដែល​ស្លាប​នេះ​ត្រូវ​បាន​ផ្តល់​ជា​កាដូ​ដោយក្រុម​ហ៊ុន Victoria’s Secret សម្រាប់​ឱកាស​ដើរ​ម៉ូត​នេះ។
 
​មើលទៅ​ស្អាត​ឥត​ខ្ចោះ​គ្រប់​ផ្នែក មហាសេដ្ឋី​វ័យក្មេង នាង ខាយ​លី បង្អួត​ចង្កេះអង្ក្រង​របស់​នាង​ក្នុង​ឈុត​ក្នុង​រឹប​រាង​មើលទៅ​ដូច​ស្រាត​ពណ៌​ផ្លេកៗ រួម​ជាមួយ​អាវទ្រនាប់​ពណ៌​សាច់​ដើម្បី​ឱ្យ​មើលទៅ​ឃើញ​សុដន់​កាន់តែ​ធំ។
តារា​បង្ហាញ​ម៉ូត​ត្រកូល កា​ដា​សៀន បង្ហាញ​ម៉ូត​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប​សម្រាប់​រដូវ​បុណ្យ ហា​ឡូ​វីន​
 
​តារា​ទូរទស្សន៍ដែល​ទើប​ស្វាគមន៍​កូនស្រី​របស់​នាង​ឈ្មោះ ស្ត​មមី ជាមួយ​តារា​ចម្រៀង​រ៉ែ​ប ត្រា​វីស ស្កុ​ត កាល ពី​ខែ កុម្ភៈ នៅតែ​បន្ត​បង្អួតរាង​ក្នុង​ឈុត​ស្រើបស្រាល ខណៈ​ដែល​នាង​ពាក់​ស្បែកជើងកែងចោត​ពណ៌ទឹកប្រាក់និង​ពាក់​ស្លាប​តុបតែង​ដ៏​ស្រស់​ស្អាត។
 
​នាង ខាយ​លី តែង​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​ជាមួយ​ជម្រើស​ផាត់មុខ​មាត់​ដ៏​ប៉ិនប្រសព្វ​របស់​នាង ដែល​អម​មក​ជាមួយ​រោម​ភ្នែក​វែងៗ ម្សៅ​ផាត់​ថ្ពាល់​ក្រាស់ៗ និងក្រែម​បបូរ​មា​ត់​ផ្លេកៗ។
 
​នាង ក្លូ ដែល​ទើប​កើតកូន​បាន ៦ ខែ​ឈ្មោះ ទ្រូ ជាមួយ​មិត្ត​ប្រុស​ឈ្មោះ ទ្រី​ស្តាន់ ថម​សុន ក៏​បង្អួតរាង​ស្អាត​មិន​គួរ​ឱ្យ​ជឿ​របស់​នាង​ដែរ ក្នុង​ឈុត​អាវទ្រនាប់​និង​ខោ​ទ្រ​នាប់ស និង​ស្លាបស​ដ៏​ធំ​ពីក្រោយខ្នង៕
យោងតាម៖ ប្រភពព័ត៌មានក្រៅប្រទេស
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ