Thứ 3, 25/09/2018, 23:37 GMT+7
ខេត្ត ដាក់ឡាក់ ខំប្រឹងប្រែងរក្សាលំនឹងជីវភាពជូនប្រជាជនចំណាកស្រុកក្រៅផែនការ
11:07, 23/03/2018
ទោះបីមានការលំបាកលំបិនជាច្រើនអំពីមូលនិធិដីលំនៅឋាន ដីបង្កបង្កើនផល...ប៉ុន្តែ ខេត្ត ដាក់ឡាក់គឺជាខេត្តមួយក្នុងចំណោមបណ្ដាខេត្តនៅតំបន់ តីង្វៀន ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំ រក្សាលំនឹងជីវភាពប្រជាជនចំណាកស្រុកក្រៅផែនការ។
បច្ចុប្បន្នទូទាំងខេត្តមានជាង ៥.០០០ ក្រុមគ្រួសារជាមួយនឹងមនុស្សជិត ៣០.០០០ នាក់ដែលជាបងប្អូន
ជនជាតិភាគតិចនៅបណ្តាខេត្តនៃភាគខាងជើងដែលបានធ្វើចំណាកស្រុកក្រៅផែនការមករស់នៅ។
 
ថ្វីបើត្រូវប្រឈមមុខនឹងសម្ពាធនៃប្រជាជនចំណាកសុ្រកក្រៅផែនការក៏ដោយប៉ុន្តែ ខេត្ត ដាក់ឡាក់ មានការខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំស្ថិរនិវាសនដ្ឋានថ្មី រក្សាលំនឹងជីវភាពរស់នៅអោយបងប្អូនជនជាតិចំណាកស្រុកមកដល់

ដើម្បីរក្សាលំនឹងជីវភាពរស់នៅជូនក្រុមគ្រួសារទាំងនេះ ខេត្ត ដាក់ឡាក់ បានដំណើរការ ១១ គម្រោងប្លង់មេដើម្បីចាត់ចែង រៀបចំរក្សាលំនឹងជីវភាពអោយប្រជាជនចំណាកស្រុកក្រៅផែនការមករស់នៅលើភូមិសាស្រ្តបណ្តាស្រុក៖ គឺមហ្ការ៍ឡាក់ អៀស៊ុប ក្រុងបុង។
 
ការចិញ្ចឹមសត្វស្រុកបានបង្កឡើងនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនក្រុមគ្រួសារ
ប្រជាជនចំណាកស្រុកក្រៅផែនការជាច្រើននៅខេត្ត ដាក់ឡាក់

ជាមួយប្រភពថវិកាឧបត្ថម្ភគ្រាដំបូង ១០០ ពាន់លានដុង ខេត្តបានកសាងផ្លូវគមនាគមន៍ជនបទប្រវែង ២២៤ គីឡូម៉ែត្រ រាប់សិបសំណង់ធារាសាស្ត្រ ១១០ សាលារៀននិងមតេយ្យដ្ឋាន រាប់រយអណ្តូងទឹកស្អាត... បម្រើជូន​បងប្អូនជនជាតិ។
 
ក្នុងដំណាក់កាលឆ្នាំ ២០១៣ - ២០១៥ ទិសដៅដល់ឆ្នាំ ២០២០ ខេត្ត ដាក់ឡាក់ត្រូវបានរដ្ឋអនុម័តឆ្លង ១៥ គម្រោងដើម្បីរក្សាលំនឹងជីវភាពរស់នៅជូនប្រជាជនជាង ៥.០០០ ក្រុមគ្រួសារដែលមានមនុស្សជាង ៣០.០០០ នាក់ជាប្រជាជនចំណាកស្រុកក្រៅផែនការ

ខេត្តក៏បានចលនាបងប្អូនជនជាតិដែលកំពុងរស់នៅក្នុងតំបន់ស្នូល តំបន់សំខាន់ៗ នៃព្រៃការពារព្រៃ ប្រើប្រាស់ពិសេសអោយចេញផុតពីព្រៃ ហើយរៀបចំអោយរស់នៅលាយឡំចូលជាមួយភូមិឋាននានារបស់ បងប្អូនជនជាតិភាគតិចនៅនឹងកន្លែង។
 
បុគ្គលិកសុខាភិបាលឃុំព្រំដែន ក្រុងណា ស្រុក បួនដូន ខេត្ត ដាក់ឡាក់ ពិគ្រោះពីរបៀប បង្ការជំងឺគ្រុនចាញ់ជូនបងប្អូនជនជាតិចំណាកស្រុកក្រៅផែនការ

ក្រៅពីការជួយឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមគ្រួសារអនុវត្តតាមកម្មវិធីជម្លៀសប្រជាជន ខេត្ត ដាក់ឡាក់ ថែមទាំងអនុវត្តល្អការគួបបញ្ចូលបណ្តាកម្មវិធីបណ្ដាគម្រោងអំពីដីលំនៅឋាន ដីបង្កបង្កើនផលជាដើមជួយបងប្អូនជនជាតិស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម
 

សំដៅដោះស្រាយដាច់ស្រេចការងាររៀបចំតំបន់ប្រជានិករនិងចាត់ចែងដីបង្កបង្កើនផលជូនបងប្អូនជនជាតិចំណាកស្រុកក្រៅផែនការខេត្ត ដាក់ឡាក់ បានដាក់ញត្តិស្នើ សុំនឹងមជ្ឈិមចាត់ចែងផ្តល់គ្រប់ប្រភពទុនសម្រាប់បណ្ដាគម្រោងបង្ក លក្ខខណ្ឌអោយខេត្តបានផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីនៅក្នុងតំបន់ដែលបានលើកគម្រោង៕
ក្វាងហ៊ុយ - ផាមគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ