Thứ 7, 18/08/2018, 15:29 GMT+7
គម្រោងជួយឧបត្ថម្ភកសិកម្មកសិករនិងជនបទនៅខេត្ត និញធន់
10:51, 02/06/2018
ឆ្លងអំឡុងពេល ៦ ឆ្នាំអនុវត្តគម្រោងជួយឧបត្ថម្ភ កសិកម្មកសិករនិងជនបទ ខេត្ត និញធន់ សម្រេចបានគោលដៅបង្កើនចំនួនក្រុមគ្រួសារបងប្អូនជនជាតិភាគតិចគ្រួសារក្រីក្រនៅតំបន់ជនបទចូលរួមក្នុងសកម្មភាព ធ្វើសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃ តំណភ្ជាប់ទីផ្សារដើម្បីបង្កើន ប្រាក់ចំណូលប្រកបដោយចីរភាព។
គម្រោងបានទម្លាក់ប្រាក់ប្រមាណ ៣៤៦ ពាន់លានដុង សម្រេចបាន ៩៧% នៃចំណាយសរុបរបស់គម្រោងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់មនុស្សជាង ២០៥.០០០ លើកនាក់បង្កើតបាន ១០ ខ្សែសង្វាក់តម្លៃគឺ៖ ទំពាំងបាយជូរ ផ្លែពុទ្ទ្រា ខឹ្ទមស ចេក សណ្តែកខៀវ (សណ្ដែកបាយ) ពោត សត្វគោសត្វពពែ សត្វចៀម និង ជ្រូកព្រៃ ជំហានដំបូងបានកកើតឡើងនូវបណ្តាតំណភ្ជាប់ក្នុងផលិតកម្ម អាជីវកម្មនិងចែកចាយផលិតផល។ 
គម្រោងជួយឧបត្ថម្ភកសិកម្មកសិករនិងជនបទបានជួយគ្រួសារបងប្អូនជនជាតិ ចាម ជាច្រើននៅ និញធន់រួចផុតពីភាពក្រីក្រដោយការចិញ្ចឹមគោ ពពែ និង ចៀម

ដោយសារមានគម្រោង គ្រួសារមួយចំនួននៅឃុំ ភឿកធន់ ស្រុក និញភឿក (ខេត្ត និញធន់) ត្រូវបានហ្វឹកហ្វឺនលើកកម្ពស់ចំណេះដឹងក្នុងការដាំទំពាំងបាយជូរ

ទស្សនាទម្រង់រូបភាពដាំចេកនៅឃុំ ឡឹមសឺន ស្រុក និញសឺន (ខេត្ត និញធន់)

បងប្អូនមាមីងកសិករដាំខ្ទឹមសតាមស្តង់ដារ VietGAP នៅភូមិ មីតឿង ស្រុក និញហាយ (ខេត្ត និញធន់)

គម្រោងក៏បានវិនិយោគ ១៩៤ សំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្លូវថ្នល់ប្រព័ន្ធព្រែកប្រឡាយស្រោចស្រព ផ្សារផ្សោ លានហាលកសិផល...ជាមួយនឹងថវិកាសរុប ១៤៧ ពាន់លានដុង។គម្រោងបានមានផលវិជ្ជមានដូចជា៖ ជួយបង្កើន ២៥% ប្រាក់ចំណូលដល់សមាជិកនៃបណ្តាក្រុមដែលមានចំណង់ចំណូលចិត្តតែមួយ កាត់បន្ថយ ១៤% អត្រា គ្រួសារក្រីក្រនៅ បណ្តាឃុំដែលស្ថិតក្នុងគម្រោង កាត់បន្ថយ ២៨%អត្រាស្ថានភាពកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃនៅកុមារ....៕
ឌឹកអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ