Thứ 2, 29/05/2017, 1:30 GMT+7
ឃុំ គឺពូយ អនុវត្តល្អ ការងារផ្សព្វផ្សាយច្បាប់
08:29, 25/01/2016
ឃុំ គឺពូយ នៃស្រុកដាច់ស្រយាល ក្រុងបុង (ខេត្ត ដាក់ឡាក់) មាន ១៤ ជនជាតិជាបងប្អូន ក្នុងនោះ ភាគច្រើនគឺបងប្អូនជនជាតិ អេដេ ជនជាតិម៉ុង ជនជាតិម៉្នុង។ ប៉ុន្មានឆ្នាំកន្លងមក មិនត្រឹមតែផ្តោតជាសំខាន់ទៅលើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ឃុំ គឺពូយ ថែមទាំងអនុវត្តល្អការងារឃោសនាផ្សព្វផ្សាយច្បាប់ រួមចំណែកលើកកំពស់ការយល់ដឹងនិងមនសិការគោរពច្បាប់ដល់បងប្អូនជនជាតិទៀតផង។
ចែកខិត្តប័ណ្ណផ្សព្វផ្សាយច្បាប់ដល់បងប្អូនជនជាតិ
 
ទិដ្ឋភាពនៃពេលចាត់តាំងជំនួយខាងផ្លូវច្បាប់មួយដល់បងប្អូនជនជាតិនៅឯអាគារវប្បធម៌សហគមន៍ឃុំ

ឆ្នាំ ២០១៥ ឃុំបានចាត់តាំង ១០ អង្គប្រជុំឃោសនាផ្សព្វផ្សាយដល់មនុស្សចំនួន ៣០០ លើកនាក់នូវខ្លឹមសារសំខាន់នៃ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់ដីធ្លីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ទន្ទឹមនឹងនោះ សហការជាមួយមជ្ឈមណ្ឌលជំនួយខាងផ្លូវច្បាប់របស់ខេត្តចាត់តាំងជំនួយខាងផ្លូវច្បាប់ដោយចល័ត។

រាល់ពេលចាត់តាំងជំនួយខាងផ្លូវច្បាប់តែងតែទាក់ទាញប្រជាជនក្នុងឃុំមកចូលរួមយ៉ាងច្រើនកុះករ
 
អាស្រ័យដូច្នោះ នៅលើភូមិសាស្រ្តឃុំបច្ចុប្បន្ននេះមិននៅមានកើតឡើងនូវ បណ្ដាករណីល្មើសច្បាប់ធ្ងន់ធ្ងរឡើយ៕
 
ជីវភាពរស់នៅរបស់បងប្អូនបណ្ដាជនជាតិនៅឃុំ គឺពូយ កំពុងតែបានកែលំអជាជំហានៗ

ផាមកឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ