តុលាការប្រជាជនខេត្ត អានយ៉ាង ជំនុំជម្រះរឿងក្ដីវរសេនីយ៍ទោនគរបាលកម្ពុជា ពីបទបាញ់សម្លាប់មនុស្ស
ក្រុមប្រឹក្សាជំនុំជម្រះបានផ្ដន្ទាទោសជនជាប់ចោទ ឡាយប៊ុនធី អោយជាប់ពន្ធនាគារចំនួន ២០ ឆ្នាំពីបទ “មនុស្សឃាត” ជាប់ពន្ធនាគារចំនួន ៥ ឆ្នាំ ពីបទ “រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់” សរុបមកគឺត្រូវជាប់ពន្ធនាគារចំនួន ២៥ ឆ្នាំ។
ជនជាប់ចោទ ឡាយប៊ុនធី ត្រូវសងសំណងជាទឹកប្រាក់ចំនួន ២៤២ លានដុងចំពោះការខាតបង់អំពីស្មារតី ចំណាយបុណ្យសពអោយគ្រួសារជនរងគ្រោះ លេវ៉ាន់ឌឿក (សងបាន ១៥០ លានដុងហើយ)។
 |
ជនជាប់ចោទ ឡាយ ប៊ុនធី នៅក្នុងសវកនារសលាដំបូង។ រូបថត៖ កុងម៉ៅ |
ក្រៅពីនោះ ជនជាប់ចោទត្រូវចំណាយលុយសម្រាប់ការចិញ្ចឹម ថែទាំ បីបាច់កូនរបស់ជនរងគ្រោះ លេវ៉ាន់ឌឿក ដល់ពេលអាយុគ្រប់ ១៨ ឆ្នាំ ហើយត្រូវសងការខូចខាតទ្រពសម្បត្តិអោយម្ចាស់ហាង “ហឿងសឿ” ទឹកប្រាក់ចំនួន ៣ លានដុងទៀតផង។