Thứ 3, 26/09/2017, 10:45 GMT+7
ធ្វើអន្តរាគមន៍ដើម្បីកាត់បន្ថយស្ថានភាពអាពាហ៍ ពិពាហ៍ក្មេងមិនទាន់ពេញវ័យនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិត
08:39, 03/11/2016
ទោះបីគ្រោះអាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិតនៅខេត្ត បាក់កាន បានថមថយ ប៉ុន្តែ បច្ចុប្បន្ននេះ នៅតាមភូមិសាស្រ្តមួយចំនួននៃតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ស្ថានភាពនេះនៅតែកើតឡើងជាហូរហែ។
មិនរៀបអាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យមិនរៀបអាពាហ៍ពិពាហ៍ជាប់សាច់សា លោហិតជិតនឹងរួមចំណែកលើកកំពស់គុណភាពពូជសាសន៍

ប្រឈមនឹងស្ថានភាព ជាក់ស្តែងនេះ ខេត្ត បាក់កាន បានដំណើរការ ទម្រង់រូបភាព "ធ្វើអន្តរាគមន៍ដើម្បីកាត់បន្ថយស្ថានភាព អាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិតរួមចំណែកលើកកំពស់ គុណភាពប្រជាសាស្រ្ត" នៅតាមឃុំចំនួន ៦ គឺ៖ ងៀនលាន់ ស៊ន់ឡា អានថាំង(ស្រុក ប៉ាក់ណាំ) បាញ់ត្រាច ហាហ៊ីវ ភុកឡុក (ស្រុក បាបេ)។
 
កម្មាភិបាលប្រជាសាស្រ្តភូមិ ផៀងលួង ឃុំ កុងបាំង ស្រុក ប៉ាក់ណាំ ចែកថ្នាំពន្យា កំណើតដល់ស្រ្តីក្នុងភូមិ
ខិតខំផ្សព្វផ្សាយដើម្បីកាត់បន្ថយដល់កំរិតទាបបំផុត រាំងស្កាត់អាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យ អាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិត
កម្មាភិបាលប្រជាសាស្រ្តស្រុក បាបេ ផ្សព្វផ្សាយអំពី ផលវិបាកទាំងឡាយនៃការរៀបអាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យ រៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិតដល់បងប្អូនជនជាតិដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល

ទម្រង់រូបភាពនេះជាជំហានៗជួយបងប្អូន ជនជាតិលើកកំពស់ការយល់ដឹងអំពីច្បាប់អាពាហ៍ពិពាហ៍គ្រួសារ សេចក្តីកំណត់អំពីការចុះឈ្មោះ រៀបអាពាហ៍ពិពាហ៍ និងធ្វើសំបុត្រកំណើត អំពីការថែ ទាំសុខភាពបន្តពូជ ផែនការគ្រួសារ ផលវិបាកនៃអាពាហ៍ពិពាហ៍ក្មេងមិនទាន់ពេញវ័យ និងអាពាហ៍ពិពាហ៍ជាប់សាច់សាលោ ហិតជិតជាដើមរួមចំណែក លុបបំបាត់ទំនៀមទម្លាប់ចាស់គំរឹល ទន្ទឹមនឹងនោះលើកកំពស់គុណភាពប្រជាសាស្រ្តនៅក្នុងភូមិសាស្រ្ត៕
ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ