Thứ 5, 19/07/2018, 16:29 GMT+7
លើកកំពស់ការងារគ្រប់គ្រងការពារព្រៃឈើនៅឧទ្យានជាតិ បាបេ
08:46, 04/06/2018
បង្កើនការងារការពារព្រៃ រដ្ឋបាលព្រៃឈើនៃឧទ្យានជាតិ បាបេ (ខេត្ត បាក់កាន) បាននិងកំពុងតែបំពេញល្អការងារយាមល្បាត ត្រួតពិនិត្យ។
ក្រៅ ពីចាត់កម្លាំង ប្រចាំការជាអចិន្រៃ្តយ៍ ២៤/២៤ ម៉ោង នៅតាមប៉ូស្តិ៍យាមល្បាតត្រួតពិនិត្យ នៅភូមិសាស្ដ្រសំខាន់ៗ សង្កាត់រដ្ឋបាលព្រៃឈើឧទ្យានជាតិថែមទាំងសហការយ៉ាងស្អិត រមួតជាមួយក្រុមទទួលម៉ៅការគ្រប់គ្រង ការពារព្រៃទប់ស្កាត់ទាន់ពេលវេលានូវរាល់ករណីរុករករុក្ខផលកាប់បំផ្លាញព្រៃខុសច្បាប់ទៀត ផង។
ពុះពារជំនះលើសណ្ឋានដីជាចំណោតថ្មដ៏គ្រោះថ្នាក់ បណ្ដាកងកម្លាំងល្បាតព្រៃតែងតែបំពេញល្អនូវភារកិច្ច
 
កម្លាំងរដ្ឋបាលព្រៃឈើឧទ្យានជាតិ បាបេ និងក្រុមការពារព្រៃដើរល្បាតព្រៃ

សង្កាត់រដ្ឋបាលព្រៃឈើក៏បានអនុវត្តល្អ ការងារផ្សព្វផ្សាយ ចលនាប្រជាជននៅក្នុងតំបន់អោយចុះកិច្ចសន្យាមិនបំពានច្បាប់ការពារព្រៃឈើ។ 
កម្លាំងរដ្ឋបាលព្រៃឈើទៅល្បាតដោយទូកលើផ្ទៃបឹង បាបេ

កម្លាំងរដ្ឋបាលព្រៃឈើផ្សព្វផ្សាយអំពីការងារការពារព្រៃដល់បងប្អូនជនជាតិដែលរស់នៅក្នុងតំបន់ស្នូលនៃឧទ្យានជាតិ បាបេ
 
កម្លាំងរដ្ឋបាលព្រៃឈើវាស់វែងនិងរាប់ចំនួនដើមឈើក្នុងឧទ្យាន

អាស្រ័យដូច្នោះ ការងារគ្រប់គ្រង ការពារព្រៃឈើរយៈពេលកន្លងមកនៅឧទ្យានជាតិ បាបេ មានភាពប្រែប្រួលយ៉ាងច្បាស់ក្រឡែត បណ្ដាករណីល្មើសបំពានបានថយចុះគួរកត់សំគាល់៕
ឌឹកហ៊ីវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ