Thứ 2, 26/06/2017, 22:31 GMT+7
ការចងចាំអំពីស្ពាន ហៀនលឿង
18:42, 13/11/2016
ស្ពាន ហៀនលឿង ឆ្លងកាត់ទន្លេ បេនហាយ ស្ថិតលើភូមិសាស្ត្រភូមិហៀនលឿង ឃុំ វិញថាញ់ ស្រុក វិញលិញ ខេត្ត  ក្វាងទ្រី។ ពេលមុននេះ ស្ពាននេះត្រូវធ្វើដោយឈើសម្រាប់អ្នកថ្មើរជើង។ ក្រោយការជួសជុលធ្វើអោយល្អប្រសើឡើងច្រើនដងច្រើនសារ នាឆ្នាំ ១៩៥២ បារាំងអោយកសាងស្ពានឡើងវិញដោយបេតុង អារម៉េ ដែលមានប្រវែង ១៧៨ ម៉ែត្រ។
យោងតាមសន្ធិសញ្ញាក្រុង ហ្សឺណែវ ឆ្នាំ ១៩៥៤ ស្ដីអំពីវៀតណាមនោះទន្លេ បេនហាយ ត្រង់ខ្សែស្របទី ១៧ ត្រូវបានជ្រើសរើសធ្វើជាព្រំសីមាយោធាបណ្ដោះអាសន្ន ហើយស្ពាន ហៀនលឿង ឆ្លងកាត់ទន្លេនេះត្រូវខ័ណ្ឌចែកជាពីរខាង។ ព្រំសីមាលើស្ពាន ហៀនលឿង នេះបានអូសបន្លាយជាង ២០ ឆ្នាំរហូតដល់មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ បង្រួបបង្រួមប្រទេសជាតិទាំងស្រុង ព្រំសីមានេះត្រូវបានលុប ចោលជាផ្លូវការ។
 
បង្គោលទង់ជាតិព្រំសីមា

ស្ពាន ហៀនលឿង ជា "សាក្សី" ប្រវត្តិសាស្ត្រ។ សព្វថ្ងៃ ទីនេះបានក្លាយជាស្ថាននាមប្រវត្តិសាស្ត្រដែលជាប់ទាក់ទិនជាមូយនឹងការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហាននៃប្រជាជន វៀតណាម៕
 
ស្ពាន ហៀនលឿង ឆ្លងកាត់ទន្លេ បេនហាយ
 
នៅសង្ខាងទន្លេនេះធ្លាប់បានប្រព្រឹត្តឡើង “សង្គ្រាម” 
ដោយសម្លេងសម្ដីឆ្លងតាមរយៈប្រព័ន្ធប្រដាប់បំពងសំឡេង

មណ្ឌលកេរដំណែលប្រវត្តិសាស្ត្រសង្ខាងទន្លេ ហៀនលឿង - បេនហាយ តែងតែស្រូបទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកច្រើនកុះករ

ង៉ុកគី - ថាញ់ធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ