Thứ 3, 25/09/2018, 23:42 GMT+7
ដិតស្នាមវប្បធម៌ ចាម នៅលើដី ភូអៀន
11:02, 03/09/2018
ស្ថិតលើត្រើយខាងជើងនៃទន្លេ ដារ៉ាំង ចំណុះទីក្រុង ទ្វីហ្វា ខេត្ត ភូអៀន ប្រាសាទ ញ៉ាណ ដែលបានកសាងឡើងតាំងពីចុងសតវត្សរ៍ ទី ១១ ដើមសតវត្សរ៍ទី ១២ ស្ថិតយ៉ាងរឹងមាំក្លៀវក្លានៅលើកំពូលភ្នំ ញ៉ាណ។
ប្រាសាទមានរាងចតុកោណមាន ៤ ជាន់កាន់តែឡើងខ្ពស់កាន់តែមានរាងតូចទៅរួមមាន ៣ ផ្នែកចម្បង៖ ជើងប្រាសាទ តួប្រាសាទ កំពូលប្រាសាទ។
នាឱកាសបុណ្យចូលឆ្នាំ ប្រាសាទ ញ៉ាណ គឺជាទីកន្លែងប្រារព្ធនូវសកម្មភាពវប្បធម៌ - វិចិត្រសិល្បៈសំខាន់ៗ ជាច្រើនរបស់ជនជាតិ ចាម

ទ្វារធំបែរទៅទិសខាងកើត មុខទាំងឡាយនៃតួប្រាសាទដែលនៅសេសសល់និងខាងលើជាន់ដំបូលសុទ្ធតែបានរៀបចំទ្វារដែលមានក្បូរក្បាច់រចនាជារូបនាគ។ ជញ្ជាំងប្រាសាទ បានសង់អំពីឥដ្ឋដុត ដាក់តម្រៀបភ្ជិត មើលមិនឃើញស្នាមភ្ជាប់បាយអរឡើយ ប៉ុន្តែជាប់យ៉ាងមាំមួន។
ប្រាសាទ ញ៉ាណ នាពេលរាត្រី

ក្នុង ប្រាសាទ ញ៉ាណ គ្មានកន្លែងសក្ការៈបូជា គ្មានរូបសំណាក មានតែអាស្រមតូចមួយនៅខាងមុខសម្រាប់គោរពបូជាយាយ ធឿង - ឌិញ - ជួ - ធៀត -​​ អាណា - យៀន - ង៉ុក - ភី (គឺព្រះម៉ែម្ចាស់ស្រុកនៃជនជាតិ ចាម)។ នាឱកាសបុណ្យចូលឆ្នាំ ប្រាសាទ ញ៉ាណ គឺជាទីកន្លែងប្រារព្ធនូវសកម្មភាពវប្បធម៌ - វិចិត្រសិល្បៈសំខាន់ៗ ជាច្រើនរបស់ជនជាតិ ចាម។
ប្រាសាទ ញ៉ាណ ជារមណីយដ្ឋានតួយ៉ាងរបស់ខេត្ត ភូអៀន

ប្រាសាទ ញ៉ាណ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរតំណែលស្ថាបត្យកម្ម - វិចិត្រសិល្បៈថ្នាក់ជាតិនិងជាសំណង់ដែលមានតម្លៃប្រវត្តិសាស្ត្ររបស់បងប្អូនជនជាតិ ចាម ជារមណីយដ្ឋាន តួ​យ៉ាង​នៅ ភូអៀន៕
ថាញ់ហាយ - មិញឌឹក
Thanh Hải - Minh Đức - Thế Lập - Xuân Triệu
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ