Thứ 4, 12/12/2018, 12:28 GMT+7
តាឌុង ហាឡុង បង្រួមតូចនៅតំបន់ តីង្វៀន
15:36, 29/10/2018
ចម្ងាយពីមជ្ឈមណ្ឌលនៃទីរួមខេត្តយ៉ាងៀ (ខេត្ត ដាក់ណុង) ប្រហែល ៥០ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ២៨ នឹងដល់ភូមិសាស្ត្រឃុំ ដា ក់សមស្រុក ដាក់ហ្គ្លង គឺដល់មណ្ឌលអភិរក្សធម្មជាតិ តាឌុង។
ដោយមានផ្ទៃដីធម្មជាតិសរុបជាង ២១.០០០ ហិកតា មណ្ឌលអភិរក្សធម្មជាតិ តាឌុង មានស្រទាប់ជីវសាស្ដ្រ នៃបណ្ដាអង្គធាតុសរីរាង្គធំទូលាយអត្រានៃគម្របព្រៃឈើនៅតំបន់ស្នូលឡើងដល់ ៨៥% ។ ដូច្នោះហើយប្រព័ន្ធជីវៈចម្រុះនៅទីនេះធំណាស់គឺជាទីរស់នៅរបស់សត្វ រុក្ខជាតិជាង ១.០០០ ប្រភេទ។
កោះតូចធំទាំងឡាយនៅមណ្ឌលអភិរក្សធម្មជាតិ តាឌុង បង្កើតបានជាសម្រស់ដ៏អស្ចារ្យនាកណ្តាលព្រៃភ្នំ តីង្វៀន


ធ្វើដំណើរចូលទៅជ្រៅខាងក្នុងអ្នក នឹងបានប្រទះឃើញជ្រលងជ្រោះដាក់-ន្តែង ដាក់ប្លាវ...បង្កើតបានជាល្បាក់ដ៏ស្រស់ស្អាតអស្ចារ្យដូចជា៖ ល្បាក់ ដាក់ប្លាវល្បាក់ ៧ ជាន់ ល្បាក់ព្រះអាទិត្យ... អាចក្លាយទៅជាកន្លែងបោះតង់សម្រាកកម្សាន្តនាពេលរាត្រី ក្រេបយកខ្យល់អាកាសនៃព្រៃភ្នំ។
ស្រទាប់ជីវសាស្ត្រនៃបណ្ដាអង្គធាតុសរីរាង្គដ៏ធំទូលាយបង្កលក្ខខណ្ឌអោយបណ្ដាប្រភេទ សត្វរស់នៅនិងអភិវឌ្ឍ

បក្សី Pycnonotus jocosus រស់នៅក្នុងមណ្ឌលអភិរក្សធម្មជាតិ តាឌុង

ប្រភេទកំប្រុកខ្មៅក្នុងមណ្ឌលអភិរក្សធម្មជាតិ តាឌុង

ភូមិនេសាទមួយធ្វើវារីវប្បកម្មនិងនេសាទជលផល ក្នុងអាងជលដ្ឋាននៃមណ្ឌលអភិរក្សធម្មជាតិ តាឌុង

មណ្ឌលអភិរក្សធម្មជាតិ តាឌុងត្រូវបានប្រៀបដូចជា "ហាឡុងរបស់តំបន់ តីង្វៀន" ដោយមានប្រព័ន្ធអេកូឡូស៊ីសត្វរុក្ខជាតិ ចម្រុះពណ៌បរិស្ថានធម្មជាតិដ៏សម្បូរបែបមានសក្តានុភាពយ៉ាងធំសម្រាប់អភិវឌ្ឍអេកូទេសចរណ៍...៕
ហាយង៉ុក - យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ