Thứ 6, 21/07/2017, 21:44 GMT+7
ទស្សនាមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តពន្ធនាគារ ភូក្វឹក
13:29, 05/08/2016
មណ្ឌលកេរដំណែលប្រវត្តិសាស្រ្ដពន្ធនាគារ ភូក្វឹក ស្ថិតលើ ភូមិសាស្រ្តនៃទីរួមស្រុក អានថើយ ស្រុកកោះ ភូក្វឹក ខេត្ត គៀនយ៉ាង។ ទីនេះគឺជាកន្លែងដាក់តាំងពីឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃទាំងឡាយរបស់ពួកខ្មាំងសត្រូវចំពោះយុទ្ធជនបដិវត្តរបស់ជាតិយើងនាអំឡុងខែឆ្នាំនៃសម័យសង្រ្គាម។
ភ្ញៀវទេសចរណ៍ទស្សនាកន្លែងទ្រុងខ្លាដែលជារូបភាពមួយក្នុងចំណោមរូបភាពឃុំឃាំង និងធ្វើទារុណកម្មសាហាវបំផុតនៅពន្ធនាគារ ភូក្វឹក នៅសម័យដើម
 
ភ្ញៀវទេសចរណ៍ទស្សនាបន្ទប់ដាក់តាំងវត្ថុតឹកតាងរូបភាពនិងបញ្ចាំងភាពយន្តឯកសារ អំពីទង្វើធ្វើទារុណកម្មដ៏សាហាវព្រៃផ្សៃរបស់ពួកខ្មាំងចំពោះអ្នកទោសនៅតំបន់កេរដំណែល
 
សម្ដែងបង្ហាញឡើងវិញពីដំណើរលួចរំដោះខ្លួនចេញពីគុករបស់អ្នកទោស

មណ្ឌលកេរដំណែលរួមមានពីរតំបន់៖ តំបន់ដាក់តាំងវត្ថុជាភស្ដុតាងរូបភាព បញ្ចាំងភាពយន្តឯកសារអំពីរាល់ទង្វើធ្វើទារុណកម្មនិងតំបន់សម្រាប់ទស្សនាជាក់ស្ដែងដោយមានប្រព័ន្ធជញ្ជាំងរបងខ្សែលួស បន្លាបណ្ដា បន្ទប់ឃុំឃាំងអ្នកទោសពិសេសដាច់ដោយឡែក ទ្រុងខ្លានិង ១៨ បន្ទប់ឃុំឃាំងធ្វើទារុណ កម្មអ្នកទោសជាមួយនឹងការរៀបចំតាក់តែងសម្ដែងបង្ហាញឡើងវិញយ៉ាងរស់រវើកនូវទិដ្ឋភាពប្រវត្តិសាស្រ្ដ។

តំបន់ទស្សនាជាក់ស្ដែងដោយមានប្រព័ន្ធជញ្ជាំងរបងលួសបន្លាដ៏ក្រាស់ឃ្មឹក បន្ទប់ឃុំឃាំងអ្នកទោសពិសេសដាច់ដោយឡែក ទ្រុងខ្លានិង ១៨ បន្ទប់ឃុំឃាំងធ្វើទារុណកម្ម អ្នកទោស
 
អ្នកឧទ្ទេសនាម វ៉ធីធូហា ណែនាំអោយភ្ញៀវទេសចរណ៍ពីបណ្ដារូបភាពធ្វើទារុណកម្មដ៏ព្រៃផ្សៃចំពោះអ្នកទោសតាមរយៈរូបសំណាកដែលបានរៀបចំតាក់តែងសម្ដែងបង្ហាញឡើងវិញនូវទិដ្ឋភាពប្រវត្តិសាស្រ្ដដ៏រស់រវើក។

ប៉ុន្មានឆ្នាំកន្លងទៅ មណ្ឌលកេរដំណែលតែងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករមកទស្សនាស្វែងយល់។ ដោយឡែកតែបីខែដើមឆ្នាំ ២០១៦ នេះ មាន ៧៣៩ ក្រុមដោយមានជាង ១៦.៨០០ លើកនាក់ ក្នុងនោះ មានជាង ១៨០០ លើកនាក់ជាភ្ញៀវទេសចរណ៍បរទសមកទស្សនា៕
អត្ថបទនិងរូបថត៖ បឹងបួរ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ