Thứ 7, 19/08/2017, 5:7 GMT+7
ទីកន្លែងរក្សាទុកនូវវប្បធម៌ជនជាតិ ចាម
08:56, 04/05/2016
មជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ជនជាតិចាមស្ថិតលើភូមិសាស្ត្រ ឃុំ ផានហៀប ស្រុក បាក់ប៊ិញ ខេត្ត​​​ ប៊ិញធន់ មានចម្ងាយពីទីក្រុង ផានធៀត ជាង ៦៥ គីឡូម៉ែត្រនាប៉ែកខាងត្បូង។
វត្ថុបុរាណទាំងឡាយដែលបានដាក់តាំងនៅមជ្ឈមណ្ឌលនេះជួយអោយអ្នកទស្សនាឃើញបាននូវទិដ្ឋភាពទូទៅនៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិ ចាម

មជ្ឈមណ្ឌលដាក់តាំងវត្ថុបុរាណដ៏មានតម្លៃនិងកម្ររាប់រយគ្រឿងដូចជា៖ មកុដធ្វើអំពីមាស ព្រះខ័នសម្លៀកបំពាក់ប្រពៃណី។ល។ ព្រមជាមួយរូបភាពជាច្រើនដែលពណ៌នាបង្ហាញឡើងវិញពីបណ្តា ពិធីបុណ្យទំនៀមទំលាប់របស់បងប្អូនជនជាតិ ចាម...។ បណា្តវត្ថុបុរាណដែលបានដាក់តាំងនៅទី នេះ ជួយអោយអ្នកទស្សនាឃើញបាននូវទិដ្ឋភាពទូទៅនៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិ ចាម។

ការដាក់តាំងឧបករណ៍កសិ - នេសាទកម្មប្រពៃណីមួយចំនួនរបស់បងប្អូនជនជាតិ ចាម
 
ឈុតមកុដធ្វើអំពីមាសបានដាក់តាំងនៅមជ្ឈមណ្ឌល
 
មជ្ឈមណ្ឌលបច្ចុប្បន្នគីជាកន្លែងប្រជុំជីវភាពវប្បធម៌ កន្លែងទស្សនាដ៏ល្អប្រសើរសម្រាប់ភ្ញៀវក្នុងនិងក្រៅប្រទេសដែលចង់ស្វែងយល់ពីលក្ខណៈពិសេសដោយឡែកនៃវប្បធម៌របស់បងប្អូនជនជាតិ ចាម៕

ជ្រុងដាក់តាំងព្រះពស្ត្រនៃរាជវង្សានុវង្ស ចាម
សំដែងការត្បាញសំពត់សង្កឹមនៅមជ្ឈមណ្ឌលតាំងបង្ហាញវប្បធម៌ជនជាតិ ចាម ខេត្ត ប៊ិញធន់

ង្វៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ