Thứ 7, 18/11/2017, 18:53 GMT+7
បរិយាកាសចូលឆ្នាំថ្មីកាលពីសម័យដើមប្រកបដោយភាពដ៏ជិតស្និទ្ធនិងជាទីស្រឡាញ់
14:13, 23/02/2016
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីបរិយាកាសទទួលឆ្នាំថ្មីប្រពៃណីបុរាណរបស់ប្រជាជាតិនៅរដ្ឋធានី ហាណូយ កាលពីជាងកន្លះសតវត្សកន្លង មក។ ទោះបីជាជួបប្រទះនឹងភាពលំបាកខ្វះខាតច្រើនដោយសារសង្រ្កាមក៏ដោយ ប៉ុន្តែបរិយាកាសចូលឆ្នាំថ្មីនៅតែគគ្រឹកគគ្រេងពេញលើដងផ្លូវ កែងវិថី ហើយនៅលើផ្ទៃមុខពោពេញដោយក្តីសុទិដ្ឋិនិយម ស្រឡាញ់ជីវិត ជំនឿលើអនាគត ជ័យជំនះរបស់ប្រជាជាតិ។

ប្រជាជនរដ្ឋធានីទៅផ្សារលក់ផ្កាចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក ឆ្នាំ ១៩៥៦។ រូបថត៖ ទីភ្នាក់ ងារព័ត៌មានវៀតណាម
 
ផ្សារលក់ផ្កា ហាងលឿក (ហាណូយ) ចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក  ឆ្នាំ១៩៥៦។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ហាងលក់ដូរបំរើចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក  ឆ្នាំ១៩៥៦ នៅហាណូយ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
តូបលក់ស្បៀងចែកចាយអង្ករដំណើបអោយកម្មករស៊ីចូលឆ្នាំថ្មីនៅ ហនហ្គាយ (ទីក្រុង ហាឡុង ខេត្ត ក្វាងនិញ បច្ចុប្បន្ន) នាសម័យឧបត្ថម្ភធន។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
យុវនារីហាណូយទៅផ្សារលក់ផ្កាចូលឆ្នាំ ឆ្នាំកុរឯកស័ក ឆ្នាំ ១៩៥៩។​ រូបថត៖ ផាមត្វេ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជន ភូស៊ន់ ហាដុង (ស្រុក ភូស្វៀន ហាណូយ បច្ចុប្បន្ន) រីករាយចូលឆ្នាំថ្មី ឆ្នាំជូតទោស័ក ១៩៦០។ ​ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ផ្សារលក់ផ្កាចូលឆ្នាំ ឆ្នាំថោះ បញ្ចស័ក ឆ្នាំ ១៩៦៣ នៅតំបន់ហាងលឿក - ផ្សារ ដុងស៊ន់ ហាណូយ។ ​ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជនរដ្ឋធានីដើរកម្សាន្តនាថ្ងៃចូលឆ្នាំថ្មីក្នុងឧទ្យាន ថុងញ៉ឹត ចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ១៩៦៣។ ​ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ