Thứ 3, 18/12/2018, 17:21 GMT+7
ភូមិដ្ឋានបុរាណ ដុងវ៉ាន់
15:14, 31/05/2018
ជាចំណុចមួយក្នុងបណ្ដាចំណុចទេសចណ៍សំខាន់នៃខេត្ត ហាយ៉ាង ភូមិដ្ឋានបុរាណ ដុងវ៉ាន់ ស្ថិតនៅមជ្ឈមណ្ឌលទីរួមស្រុក ដុងវ៉ាន់ ស្រុក ដុងវ៉ាន់។ 
ភូមិដ្ឋានបុរាណ ដុងវ៉ាន់ បានកកើតឡើងតាំងពីដើមសតវត្សរ៍ទី ២០ ដំបូងឡើយមានតែប៉ុន្មានគ្រួសារជនជាតិ ម៉ុង ជនជាតិ តៃ ជនជាតិ ចិន រស់នៅប៉ុណ្ណោះ។
ភូមិដ្ឋានបុរាណ ដុងវ៉ាន់ បានបង្កើតជាចំណុចលេចធ្លោគួរអោយចាប់អារម្មណ៍និងដ៏ល្អឯកលើខ្ពង់រាបថ្មដុងវ៉ាន់ខេត្ត ហាយ៉ាង

ភូមិដ្ឋានបុរាណ ដុងវ៉ាន់ ដិតដាមនូវលំនាំស្ថាបត្យកម្មរបស់ជនជាតិ ចិនជាមួយនឹងផ្ទះពីរជាន់ប្រក់ក្បឿងញីឈ្មោល ចង្កៀងគោមក្រហមទាំងឡាយព្យួរនៅទីខ្ពស់។ 
 
ភូមិដ្ឋានបុរាណ ដុងវ៉ាន់ ដ៏សែនមនោរម្យនារាល់រាត្រីពេញបូណ៌មីនៅពេលដែលទូទាំងភូមិដ្ឋានភ្លឺចិញ្ចែងដោយពន្លឺពណ៌ក្រហមនៃចង្កៀងគោមទាំងឡាយ

ឆ្លងកាត់អំឡុងកាលនៃដំណើរវិវត្តិន៍ ភូមិដ្ឋានបុរាណ ដុងវ៉ាន់ នៅតែរក្សាទុកបានផ្ទះដែលមានអាយុកាលជាង ១០០ ឆ្នាំ ប្រមាណ ៤០ខ្នង ដោយឡែកផ្ទះខ្លះមានអាយុកាលជិត ២០០ - ៣០០ ឆ្នាំ។
 
សកម្មភាពវប្បធម៌ ទេសចរណ៍សំខាន់ៗ ជាច្រើនរបស់ខេត្ត ហាយ៉ាង ត្រូវបានប្រារព្ធនៅភូមិដ្ឋានបុរាណ ដុងវ៉ាន់

ភូមិដ្ឋានបុរាណ ដុងវ៉ាន់ កាន់តែសែនមនោរម្យជាងនា រាល់រាត្រីពេញបូណ៌មី។ ទូទាំងភូមិដ្ឋានភ្លឺចិញ្ចែងដោយពន្លឺពណ៌ក្រហមនៃចង្កៀងគោមទាំងឡាយឯព្រះចន្ទពេញបូណ៌មីបញ្ចេញពន្លឺដ៏ស្រស់ស្អាតគួរឲ្យគយគន់ សែនមនោរម្យ។ 
 
មកទស្សនាភូមិដ្ឋានបុរាណ ដុងវ៉ាន់ ភ្ញៀវទេសចរហាក់ដូចជាវង្វេងទៅក្នុងតំបន់ដីនៃរឿងព្រេងនិទាន ងាយនឹងប្រលោមចិត្តមនុស្ស

​រាល់អំពូលភ្លើងអគ្គិសនីតង់ស្យុងខ្ពស់ត្រូវបានបិទភ្លើងដើម្បីទុកអោយពន្លឺធម្មជាតិនៃដួងព្រះច័ន្ទបញ្ចេញពន្លឺចែងចាំងលើគ្រប់ច្រកល្ហកនៃតំបន់ខ្ពស់ដ៏មហស្ចារ្យ៕
ធ្វីង៉ឹន - ធ្វីគ្វិញ - មិញក្វៀត - កុងដាត

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ